CamNews

ទូរស័ព្ទ 

iPhone តំលៃថោកមាន ៥ពណ៌ផ្សេងគ្នា បង្ហាញខ្លួនមុន iPhone 5S

បើតាមអ្នកវិភាគ Brian White របស់ Topeka Capital iPhone តំលៃថោក អាចនឹងផលិតឡើងមាន
៥ពណ៌ផ្សេងគ្នា សំរាប់ឲ្យអតិថិជនធ្វើការជ្រើសរើស និងធ្វើការបង្ហាញខ្លួនមុន Version Upgrade
iPhone 5S។

នៅក្នុងកំនត់ត្រារបស់បណ្តាអ្នកវិនិយោគិន នៅថ្ងៃទី ៦ ខែមិថុនា អ្នកវិភាគ Brian White បានស្រាវ
ជ្រាវឃើញថា iPhone តំលៃថោក នឹងមានឈ្មោះ “iPhone mini” ហើយនឹងដាក់លក់មាន ៥ពណ៌
ផ្សេងគ្នា។ ៤ពណ៌ ក្នុងចំណោម ៥ពណ៌នោះរួមមាន ពណ៌ស ខ្មៅ ផ្កាឈូក និងខៀវ ។

បណ្តាអ្នកវិភាគ ក៏សង្ឃឹមដែរថា ទូរស័ព្ទតំលៃថោកនេះ នឹងដាក់លក់មុនពេល Apple បន្ត Upgrade
iPhone ជំនាន់ថ្មី (Version ដែលត្រូវបានដឹងថា នឹងបង្ហាញខ្លួននៅខែកញ្ញា ខាងមុខនេះ  ត្រូវតាម
កាលវិភាគបង្ហាញផលិតផលថ្មី ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Apple) ៕

ដោយ៖ សិលា
ប្រភព៖ Zng


Tags: Cheap iPhone apple smartphone hightech