CamNews

បច្ចេកវិទ្យា 

iPhone 5S លេចចេញរូបពណ៌មាស ពណ៌ប្លែកភ្នែក គួរឲ្យទាក់ទាញ

កាលពីពេលកន្លងទៅថ្មីៗនេះ មានព័ត៌មានចចាមអារាមជាច្រើន សុទ្ធតែបាននិយាយថា iPhone
ជំនាន់បន្ទាប់របស់ Apple នឹងមានបន្ថែមនូវពណ៌ថ្មីមួយទៀត ពីលើពណ៌ជាប្រពៃណី (ខ្មៅ និងស)
ដែលមានតាំងពីយូរមកហើយ គឺពណ៌មាស។ លើសពីនេះទៅទៀត ក៏នៅមានព័ត៌មានមួយចំនួន
បាននិយាយថា វាក៏អាចនឹងមាន Version ថ្មីមួយទៀត ដែលមានមេម៉ូរីក្នុងឡើងដល់ 128 GB ផង
ដែរ។

ជាក់ស្តែងថ្មីៗនេះ រូបភាពមួយចំនួននៃ iPhone ជំនាន់បន្ទាប់ Version ពណ៌មាស បានលេចចេញ
នៅលើអ៊ីនធឺណេត។

ក្នុងនោះ បណ្តារូបភាពដែលមានប្រភពមកពីគេហទំព័រ Macboutic (ប្រទេសបារាំង) បានឲ្យឃើញ
យ៉ាងច្បាស់នូវតួសំបករបស់ Version ពណ៌មាស ដ៏ស្អាតប្លែកភ្នែករបស់ iPhone 5S។

ទស្សនាបណ្តារូបភាព សំបក iPhone 5S ពណ៌មាស ដែលទើបតែលេចចេញថ្មីបំផុត នៅលើអ៊ីន
ធឺណេត ខាងក្រោមទាំងអស់គ្នា៖

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ VReview


Tags: iPhone 5S golden color photographs reveal apple smartphone hightech