CamNews

ព័ត៌មានបច្ចេកវិទ្យា 

iOS 7 នឹងបង្ហាញខ្លួន នៅពាក់កណ្តាលខែ មិថុនា

ជិតរយះពេលពេញមួយឆ្នាំហើយដែល Apple បង្ហាញខ្លួន iOS 6 ប្រព័ន្ធប្រតិបត្តិការសំរាប់បណ្តា
ឧបករណ៍ iPhone, iPad, iPod ដែលពិបាក Unlock បំផុតគិតតាំងពីពេលមុន រហូតដល់បច្ចុប្បន្ន។
មួយឆ្នាំបានកន្លងផុតទៅ ជាមួយការផ្លាស់ប្តូរជាច្រើនក្នុងប្រព័ន្ធប្រតិបត្តិការនេះ មានអ្នកសរសើរ
ហើយក៏មានអ្នករិះគន់ដែរ ប៉ុន្តែរយះពេលមួយឆ្នាំ ចំពោះពិភពបច្ចេកវិទ្យាសព្វថ្ងៃ ពិតជាយូរណាស់
ប្រហែលជាត្រូវដល់ពេលដែល Apple ចាំបាច់បង្ហាញខ្លួន Version iOS បន្ទាប់របស់ខ្លួនហើយ។
បើតាមព័ត៌មានថ្មីបំផុតនេះ Apple នឹងណែនាំបង្ហាញប្រព័ន្ធប្រតិបត្តិការ iOS ថ្មី ក៏ដូចជា Mac OSX
នៅថ្ងៃទី ១០ ខែមិថុនា ឯសន្និសិទ WWDC។


មានចំនុចជាច្រើន ដែលអ្នកប្រើប្រាស់រំពឹងចង់បាននៅលើ iOS 7 ដូចជា Interface ថ្មី, លក្ខណៈ
ពិសេស
ធ្វើឱ្យប្រសើរឡើង
ជាងមុន ជាពិសេសបំផុតនោះគឺ ប្រព័ន្ធប្រតិបត្តិការ "បើកចំហ" ប៉ុន្តែ
ជាក់ស្តែងចំពោះ Apple នេះគឺជារឿងដែលមិនអាចកើតឡើង។ ប្រព័ន្ធប្រតិតបត្តិការ iOS 7 ត្រូវ
បានវាយតំលៃថា នឹងមានភាពប្រសើរឡើងច្រើន បើប្រៀបជាមួយ iOS 6 តាំងពីការរចនាម៉ូត,
វិធីអន្តរកម្មសម្រាប់អ្នកប្រើ ដល់បណ្តាលក្ខណៈពិសេសដែលពាក់ព័ន្ធ, សមត្ថភាពគិតនៅលើ
iOS 7 នឹងល្អជាងច្រើន បើប្រៀបជាមួយ iOS 6 ។ បច្ចុប្បន្ន iOS 7 កំពុងត្រូវបានអភិវឌ្ឍក្រោម
ការប្រតិបត្តិរបស់ Jony Ive ដៃស្តាំជំនិតរបស់ Steve Jobs។

សន្និសិទ WWDC គឺជាសន្និសិទធ្វើសំរាប់បណ្តាក្រុមហ៊ុនអភិវឌ្ឍ Applications, Softwares ទូទាំង
ពិភពលោក។ WWDC 2013 នឹងត្រូវប្រារព្ធឡើងចាប់ពីថ្ងៃទី ១០ ដល់ ១៤ ខែមិថុនា ឆ្នាំ២០១៣
ខាងមុខនេះ នៅឯ Sanfrancisco ៕

ដោយ ៖ សិលា
ប្រភព៖ K14


Tags: iOS 7 mid-June apple hightech