CamNews

ទូរស័ព្ទ 

រូបសណ្ឋាន Hardware របស់ iPhone 5C តំលៃទាប ត្រូវបានកំណត់

តាមប្រភពព័ត៌មាននៅលើគេហទំព័ររបស់ហូឡង់គឺ SIMOnly Radar, គេហទំព័រ Phone Arena
ទើបតែធ្វើការបង្ហោះនូវព័ត៌មានស្តីពីរូបសណ្ឋាន Hardware របស់ iPhone 5C។ ក្នុងនោះ ស្មាត
ហ្វូននេះ នឹងបំពាក់នូវអេក្រង់ទំហំ 4 inch កំរិតពន្លឺ 1.136 x 640 pixel, chip Dual Core (មិនទាន់
ច្បាស់ពីល្បឿន), RAM 1 GB, មេម៉ូរីក្នុងមានបីប្រភេទគឺ 16/32/64 GB, camera ក្រោយមានទំហំ
8 megapixel និង camera មុខ 1,2 megapixel។

ផ្ទុយពីព័ត៌មានចចាមអារាមកាលពីពេលកន្លងទៅ iPhone 5C នឹងមានការរចនាម៉ូតស្តើង ស្រាល
(នេះតាមប្រភពពី Phone Arena), ជាមួយនឹងកម្រាស់ 7,6 mm និងទម្ងន់ 106 g។ ដូច្នេះ ស្មាតហ្វូន
នេះ មានកម្រាស់ស្តើងប្រហាក់ប្រហែលនឹង iPhone 5 តែមានទម្ងន់ស្រាលជាង។  iPhone 5C ក៏
នឹងត្រូវបានដំឡើងរួចជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ iOS 7 ជាមួយនឹង Feature Siri ផងដែរ។

បើសិនជាព័ត៌មានខាងលើ ជាការពិត នោះលទ្ធភាពច្រើនដែល iPhone 5 នឹងត្រូវបាន Apple ឈប់
ផលិត បន្ទាប់ពីថ្ងៃទី ១០ ខែកញ្ញា គឺពិតជាអាចកើតមានដោយសារតែ iPhone 5C បំពាក់នូវលក្ខណៈ
ពិសេសជាច្រើន ស្រដៀងនឹង iPhone 5។ ផ្អែកលើព័ត៌មានខាងលើនេះផងដែរ ព័ត៌មានចចាមអារាម
ដែលថា iPhone 5C នឹងមានតំលៃ មិនថោកនោះ ក៏អាចជាការពិតដែរ៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ zing


Tags: Cheap iPhone iPhone 5C Configuration smartphone apple hightech