ថ្មីៗនេះ គេហទំព័រ Mac Rumors ទើបតែបង្ហាញនូវរូបភាពចចាមអារាមថ្មីបំផុត ស្តីពី iPhone ជំនាន់
បន្ទាប់ ដែលត្រូវបានគេហៅបណ្តោះអាសន្នថាជា iPhone 5S (ឬ iPhone 6)។ តាមបណ្តារូបភាពថ្មី
នេះ iPhone 5S នឹងប្រើថ្មទំហំ 5,92 Wh គឺធំជាងថ្ម iPhone 5 បច្ចុប្បន្ន ដែលមានថ្មទំហំ 5,45 Wh។
បើរួមផ្សំជាមួយប្រព័ន្ធប្រតិបត្តិការ iOS 7 ថ្មី ដែលទើបតែត្រូវបាន Apple បង្ហាញណែនាំថ្មីៗនេះ
ដែលមានដំណើរការសន្សំសំចៃថាមពលបានល្អជាងមុនផងនោះ iPhone 5S នឹងប្រើប្រាស់ថាម
ពលថ្មកាន់តែបានរយះពេលយូរ ជាងមុនទៅទៀត។
បណ្តារូបភាពចចាមអារាម ក៏បានឲ្យឃើញថា ផ្នែកខាងក្រោយរបស់ iPhone ជំនាន់ថ្មី មិនមានអ្វី
ខុសប្លែកច្រើនបើប្រៀបជាមួយ iPhone 5 នោះទេ។ អ្វីដែលខុសប្លែកបន្តិចបន្តួចគឺ អំពូល LED
flash នៅក្បែរកាមេរ៉ា មានដល់ទៅពីរ។
ប្រភពព័ត៌មានជាច្រើនបានឲ្យដឹងថា Apple អាចនឹងបង្ហាញណែនាំគំរូ iPhone ថ្មីៗ ក្នុងរដូវស្លឹក
ឈើជ្រុះ (នៅអាមេរិច) ចុងឆ្នាំនេះ ក្នុងនោះរួមមាន iPhone 5S និង iPhone តំលៃថោក ជាមួយ
សំបកធ្វើពីជ័រ និងច្រើនពណ៌សំរាប់ជ្រើសរើស៕
ដោយ៖ សិលា
ប្រភព៖ zng