CamNews

ទូរស័ព្ទ 

Nokia D1C បន្តលេចចេញ លក្ខណៈសម្បត្តិមូលដ្ឋាន លំអិតកាន់តែច្រើន

កាលពីសប្តាហ៍មុន ពួកយើងបានទទួលព័ត៌មាន benchmark របស់ Nokia D1C នៅលើ Geekbench​ ហើយនៅថ្ងៃនេះ នៅលើ AnTuTu បានបន្តចចាមអារ៉ាមនូវបណ្តាព័ត៌មានស្តីពី Nokia D1C។

(រូបតំណាង)

ប្រភពព័ត៌មានពី PhoneArena កាលពីសប្តាហ៍មុន យើងគ្រាន់តែបានដឹងថា​ ស្មាតហ្វូនរបស់ Nokia នេះ នឹងប្រើប្រាស់បន្ទះឈីប Snapdragon 430 របស់ Qualcomm រួមជាមួយនឹងទំហំ RAM 3GB។ ហើយ​នៅថ្ងៃនេះ ឧបករណ៍នេះ ត្រូវបានគេ benchmark ដោយ AnTuTu។ ដូច្នេះពួកយើង នឹងមានព័ត៌មាន​លំអិតច្រើនជាងមុន ស្តីពីស្មាតហ្វូន Nokia D1C។

បណ្តាលក្ខណៈសម្បត្តិទាំងនោះរួមមាន៖ CPU 8 core Snapdragon 430 និងក្រាហ្វិក GPU Adreno 505។ អេក្រង់នឹងមានកំរិតបង្ហាញភាពច្បាស់ 1920 x 1080 តែនៅមិនទាន់ច្បាស់ពីទំហំអេក្រង់នៅ​ឡើយ។ វាក៏នឹងបំពាក់មកជាមួយនូវ RAM ទំហំ 3GB អង្គផ្ទុកទិន្នន័យ 32GB។ ក្រៅពីនេះ Nokia D1C មានកាមេរ៉ាក្រោយទំហំ 13MP និងកាមេរ៉ាមុខ 8MP។ Nokia D1C ដំឡើងរួចជាស្រេចនូវប្រព័ន្ធប្រតិបត្តិ​ការ Android 7.0 ។

នៅមិនទាន់ច្បាស់ថា Nokia មាននិន្នាការចង់ប្រកួតប្រជែងចូលទីផ្សារស្មាតហ្វូនស៊េរីខ្ពស់ៗ ឬយ៉ាង ណានោះទេ ដោយពេលបច្ចុប្បន្ននេះ យើងឃើញតែបណ្តាឧបករណ៍ស្ថិតក្នុងម៉ូដែលស៊េរីទាប និងមធ្យម​ប៉ុណ្ណោះ៕

- ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ចល័តទនៅអាមេរិច រំលឹកដល់ការឈប់លក់ Note 7 ទាំងស្រុង បន្ទាប់ពីស្មាតហ្វូន​នេះ នៅតែមានផ្ទុះឆេះ
- Galaxy S8 អាចនឹងមានកាមេរ៉ាភ្លោះ Sensor ស្គែនក្រយៅ និងប៊ូតុង Home ប្តូរបំពាក់លើអេក្រង់​​តែម្តង

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ PhoneArena, Vreview


Tags: Nokia D1C Smartphone Hightech