CamNews

ព័ត៌មានបច្ចេកវិទ្យា 

មនុស្សយន្ដខ្នាតយក្ស អាចចាប់បោះរថយន្ដ ទៅលើ ម្ដង ៣គ្រឿង(វីដេអូ)

មនុស្សយន្ដខ្នាតយក្ស BugJuggler របស់លោក Dan Granett នឹងមានសមត្ថភាព លេងសៀក
ដោយចាប់បោះរថយន្ដម្ដង ៣គ្រឿង ឡើងទៅលើ។

អតីតវិស្វកររបស់ NASA លោក Dan Granett បានរចនាមនុស្សយន្ដមួយ មានកំពស់ ២១ម៉ែត្រ
មានលទ្ធភាពចាប់បោះវត្ថុធ្ងន់ៗ នៅក្នុងព្រឹត្តិការណ៍ធំៗ ស្ដីអំពីរថយន្ដ។ លោក Granett ស្រមៃ
ថា មនុស្សយន្ដដែលមានឈ្មោះថា BugJuggler នេះ ត្រូវបានបញ្ជាពីចម្ងាយ ប្រើប្រាស់ដៃ
ដែលដំណើរការដោយកម្លាំងទឹក ដើម្បីបោះរថយន្ដ ឡើងទៅលើ។

អតីតវិស្វករ របស់ NASA ឱ្យដឹងថា អ្នកបញ្ជាមនុស្សយន្ដនេះ អង្គុយនៅលើក្បាលរបស់មនុស្ស
យន្ដ ដោយប្រើប្រព័ន្ធ haptic feedback ដែលតភ្ជាប់ជាមួយនឹងវ៉ាល servo valve ដែលមាន
ល្បឿនលឿន។ BugJuggler នឹងដំណើរការនៅក្នុងបរិវេណសុវត្ថិភាព ដើម្បីការពារគ្រោះថ្នាក់
ដែលអាចកើតមានឡើង នៅពេលវាលេងសៀក បោះរថយន្ដទៅលើ។

ដំណាក់កាលដំបូងនៃគម្រោង BugJuggler គឺការច្នៃមនុស្សយន្ដខ្នាតតូច កំពស់ ២,៤ម៉ែត្រ និង
មានដៃម្ខាង ប៉ុន្ដែដៃរបស់វាអាចចាប់ បោះវត្ថុដែលមានទម្ងន់ ១១៣គីឡូក្រាម។ សម្រាប់កំណែ
ពេញលេញ នឹងមានលទ្ធភាព ចាប់កាន់ និងបោះរថយន្ដដែលមានទម្ងន់ ១២២០គីឡូក្រាម។

ជាមនុស្សម្នាក់ ធ្លាប់ប្រើប្រាស់ឧបករណ៍សម្រាប់ឈុតឆាកសង្គ្រាមលើអាកាសនៃយន្ដហោះ
របស់ James Bond ក្នុងខ្សែភាពយន្ដ "The Living Daylights" លោក Granett និងសហការី កំពុងស្វែងរកប្រភពវិនិយោគសម្រាប់គម្រោងរបស់ខ្លួន ដែលត្រូវការថវិកាប្រមាណជា ២,៣
លានដុល្លារអាមេរិក៕

 

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ youtube/dailymail


Tags: BugJuggler Dan Granett robot