CamNews

ព័ត៌មានបច្ចេកវិទ្យា 

មនុស្សយន្ដ ចេះនិយាយលេងសើច នៅពេលសន្ទនា ជាមួយមនុស្ស

មិនត្រឹមតែអាចបង្ហាញភាពកំប្លែងប៉ុណ្ណោះទេ តែ មនុស្សយន្ដដែលទើបត្រូវបានឧទ្ទេសនាម
នៅជប៉ុន ក៏អាចដឹងបានថា ពេលណា សម្ដីកំប្លែងរបស់ខ្លួន ធ្វើឱ្យគេមិនអាចយល់បាន។

មនុស្សយន្ដ Robot EMIEW2 មានកម្ពស់ ៨០ស.ម អាចជជែកគ្នាលេង ជាមួយមនុស្ស ដោយ
មិនចាំបាច់សរសេរពាក្យសន្ទនាជាមុន។ មនុស្សយន្ដដែលមានពណ៌ក្រហម និងស នេះ នឹង
ជ្រើសរើសពាក្យគន្លឹះទាំងឡាយ ក្នុងឃ្លានិមួយៗ ដើម្បីរកនឹកចម្លើយ សម្រាប់សំនួរដែលបាន
សួរ ហើយបញ្ជាក់នូវសំនួរឡើងវិញ មុននឹងឆ្លើយតប។

ក្រុមវិស្វករនៃក្រុមហ៊ុនបច្ចេកវិទ្យា Hitachi បានបង្កើតកម្មវិធីសម្រាប់មនុស្សយន្ដ ជួយឱ្យវា
អាចយល់អំពីការប្រតិកម្មតបរបស់មនុស្ស រួមទាំងកាយវិការមិនមានសម្លេង ដូចជាងក់ក្បាល
ជាដើម។ តាមរយៈនេះ មនុស្សយន្ដនឹងអាចកំណត់បានថា តើមនុស្សដែលកំពុងសន្ទនាជា
មួយវា អាចយល់នូវការនិយាយកំប្លែងរបស់វាដែរ ឬអត់។

ឧទាហរណ៍ នៅពេលត្រូវបានគេសួរថា ៖ “មានមនុស្សប៉ុន្មាននាក់ កំពុងធ្វើការនៅក្នុងរោងចក្រ
Hitachi ?” មនុស្សយន្ដឆ្លើយថា “យើង មានទេពអប្សរចំនួន ២អង្គ” ។ ប្រសិនអ្នកដែលកំពុង
សន្ទនា បង្ហាញកាយវិការឆ្ងល់ ឬសង្ស័យ មនុស្សយន្ដនេះ នឹងនិយាយថា “នេះ គ្រាន់តែនិយាយ
លេងទេ” ហើយវា ក៏ឆ្លើយនូវចម្លើយត្រឹមត្រូវ ដោយយោងតាមទិន្នន័យដែលមានស្រាប់។

វិស្វករ Hisashi Ikeda ថ្លែងថា បច្ចេកវិទ្យាថ្មីនេះ នឹងបើកផ្លូវ ឱ្យមានមនុស្សយន្ដ ដែលអាចយល់
អំពីភាសារបស់មនុស្ស ក្នុងនោះ រួមទាំងកាយវិការ និងទឹកមុខផងដែរ។ តាមគម្រោង Hitachi
នឹងផលិតមនុស្សយន្ដនេះ ទៅតាមរូបរាងផ្សេងៗ ដូចជា សត្វចិញ្ចឹម ឬបុគ្គលិកទទួលភ្ញៀវជាដើម ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់។

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ nydailynews/youtube


Tags: EMIEW2 robot Japanese Hitachi