CamNews

ថេបប្ល៊ែត 

iPad 5 (ច្នៃប្រឌិត) ប្រៀបធៀបទំហំជាមួយ iPad 4 និង iPad Mini

iPad ជំនាន់ទី 5 ត្រូវបានឲ្យដឹងថានឹងបំពាក់អេក្រង់ទំហំ 9,7 inch ដូច iPad 4 ដែរ ប៉ុន្តែយកការ
រចនាម៉ូដតាម iPad Mini, ដូច្នេះហើយវានឹងមានទម្ងន់ស្រាល ហើយតូចជាងជំនាន់មុន។

អ្នករចនាម៉ូដ Ciccarese Design បានធ្វើការគូរគំរូ iPad 5 ដោយផ្អែកតាមព័ត៌មានចចាមអារាម
ដើម្បីឲ្យអ្នកមើល ងាយស្រួល និងបានដឹងពីរូបភាព Tablet ដែលនឹងជិតធ្វើការបង្ហាញខ្លួនរបស់
Apple ។

iPad ជំនាន់ទី 5 និង iPad Mini ជំនាន់ទី 2 ជាមួយអេក្រង់ Retina អាចនឹងដាក់បង្ហាញខ្លួននៅខែ
មីនា ខាងមុខនេះ។ ក្នុងរយះពេលកន្លងមក បណ្តាព័ត៌មានចចាមអារាមស្តីពីផលិតផល Apple គឺ
សុទ្ធតែត្រឹមត្រូវទាំងអស់។

iPad ជំនាន់ទី 5 (ឆ្វេង) រូបរាងដូច iPad Mini ពង្រីកខ្លួន

iPad 4 (ឆ្វេង) មានគែមក្រាស់ ជាង iPad 5 និង iPad Mini

iPad ជំនាន់ទី 5, iPad Mini ប្រៀបធៀបរូបរាងជាមួយ iPhone 5

ដោយសារតែមានគែមស្តើងជាងជំនាន់មុន, iPad 5 មានទម្ងន់ស្រាល និងតូចជាង iPad 4

ដោយ៖ សិលា
ប្រភព៖ VE


Tags: iPad 5 iPad Mini apple tablet hightech