CamNews

ទូរស័ព្ទ 

iPhone 5S និង iPhone តំលៃថោក នឹងបង្ហាញខ្លួន នៅខែកញ្ញា ខាងមុខនេះ

ថ្មីៗនេះ Citigroup បានឲ្យដឹងថា iPhone ជំនាន់បន្ទាប់របស់ Apple នឹងបង្ហាញខ្លួននៅខែ កញ្ញា
ខាងមុខនេះ។ iPhone ដែលត្រូវបានរំលឹកដល់ នៅក្នុងសេចក្តីប្រកាសរបស់ Citigroup គឺ iPhone
5S ។ ក្រៅពីនេះ Citigroup ក៏បានបង្ហើបឲ្យដឹងថា iPhone តំលៃថោក ក៏នឹងបង្ហាញខ្លួន ក្នុងពេល
រួមគ្នា ក្នុងពិធីបង្ហាញណែនាំ iPhone 5S។

ចំណែកឯ iPad ជំនាន់ទី 5 និង iPad Mini 2 នឹងត្រូវបានដាក់បង្ហាញរួមគ្នានៅខែតុលា ឆ្នាំនេះផង
ដែរ។ សំរាប់ Apple នៅក្នុងពេលបច្ចុប្បន្ននេះ ការបង្ហាញចេញនូវផលិតផលថ្មីៗ កាន់តែយឺត ពួក
គេ នឹងត្រូវប្រឈមមុខជាមួយបញ្ហាជាច្រើន ក្នុងពេលដែលបណ្តាស្មាតហ្វូន Tablet Android ស៊េរី
ល្អៗជាច្រើន បានបង្ហាញខ្លួនមុន និងទាក់ទាញទឹកចិត្តអតិថិជន ឲ្យប្រើប្រាស់ច្រើនហើយនោះ។

បណ្តាស្មាតហ្វូន ដូចជា HTC one, Galaxy S4, Xperia Z បច្ចុប្បន្ន កំពុងត្រូវបានអតិថិជនដែលជា
អ្នកលេងស៊េរីស្មាតហ្វូន ជ្រើសរើសជាស្មាតហ្វូនបន្ទាប់របស់ខ្លួន ជំនួសឲ្យ iPhone


ដោយ៖ សិលា
ប្រភព៖ Zng


Tags: iPhone 5S iPhone cheap price apple smartphone hightech will be released in September