ត្រីមាសទីបួននៃឆ្នាំនេះ នឹងក្លាយជាពេលវេលាមួយដ៏ក្ដៅគគុក និងទាក់ទាញចំណាប់អារម្មណ៍
បំផុត ក្នុងការប្រកួតប្រជែង ក៏ដូចជាការប្រៀបធៀបនៃបណ្ដាក្រុមហ៊ុនស្មាតផលិតទូរស័ព្ទឆ្លាត
វៃ។ ក្រុមហ៊ុននិមួយៗ សុទ្ធតែចង់បញ្ចេញ “កូនអុក” សំខាន់បំផុតរបស់ខ្លួន ដើម្បីទាក់ទាញអ្នក
ប្រើប្រាស់។ ខាងក្រោមនេះ គឺជាបណ្ដាកំពូលស្មាតហ្វូន ដែលកំពុងត្រូវបានគេទន្ទឹមរង់ចាំជាទី
បំផុតនាចុងឆ្នាំនេះ។
iPhone 6 របស់ Apple
ជាចុងក្រោយ Apple ក៏បានកំណត់យកថ្ងៃទី ៩កញ្ញា ដើម្បីបញ្ចេញផលិតផលកំពូលៗរបស់ខ្លួន
ក្នុងឆ្នាំនេះ។ ក្រុមហ៊ុននេះ ទើបបានផ្ញើលិខិតទៅកាន់ក្រុមអ្នកសារព័ត៌មាន អញ្ជើញពួកគេឱ្យ
ចូលរួម យកព័ត៌មានក្នុងមហាព្រឹត្តិការណ៍ឧទ្ទេសនាមផលិតផល នៅថ្ងៃទី ៩កញ្ញាខាងមុខ។
ប្រភពព័ត៌មានមួយចំនួនបានចុះផ្សាយថា ព្រឹត្តិការណ៍របស់ Apple នេះ នឹងមានវត្តមានរបស់
ស្មាតហ្វូន iPhone 6 កំណែ 4.7 inch និង ហ្វាប្លេត iPhone L (iPhone 6 កំណែ 5.5 inch) រួមនឹង
កងដៃឆ្លាតវៃ ដំណើរការដោយ iOS ដែលយើងតែងតែហៅថា iWatch របស់ Apple ។
Samsung Galaxy Note 4
ក្នុងមួយរយៈពេលចុងក្រោយនេះ ស្មាតហ្វូន Galaxy Note 4 របស់ Samsung ក៏មិនចាញ់ស្មាត
ហ្វូន iPhone 6 របស់ Apple ប៉ុន្មាននោះដែរ ដោយវាត្រូវបានបណ្ដាគេហទំព័របច្ចេកវិទ្យាធំៗ
លើកយកមកចុះផ្សាយជាបន្តបន្ទាប់ ក្នុងនោះ មានដូចជាទំព័រ GSMarena, Phonearen ។ល។
Galaxy Note 4 ត្រូវបានគេជឿថា ជាស្មាតហ្វូនខ្លាំង និងប្រណិតបំផុត របស់ Samsung ក្នុងឆ្នាំ
២០១៤ ដោយមានអេក្រង់ QHD 5,7 inch, RAM 3 GB, អង្គចងចាំក្នុងម៉ាស៊ីន 32 GB, កាមេរ៉ា
ក្រោយ 16 megapixel និងកាមេរ៉ាមុខ 4 megapixel ។
មុខងារពិសេសៗ មួយចំនួនដូចជា សេនសឺរស្កេតក្រយៅដៃ សេនសឺរវាស់កម្រិតវិទ្យុសកម្មនៃ
កំដៅព្រះអាទិត្យ និងសេនសឺរស្កេនកែវភ្នែក ឬអេក្រង់កោងជាដើម គឺអាចនឹងបង្ហាញខ្លួន នៅ
លើស្រឡាយ Note ជំនាន់ថ្មីនេះផងដែរ។
Sony Xperia Z3
នេះគឺជាហ្វាប្លេតជំនាន់បន្ទាប់របស់ក្រុមហ៊ុន Sony ក្រោយពី Xperia Z Ultra បានបង្ហាញខ្លួនមុន
នេះ។ Xperia Z3 នឹងមានរូបរាងដ៏ស្រស់ស្អាត និងតុល្យភាពជាងកំណែមុន ដោយវាប្រើប្រាស់
អេក្រង់ 6 inch Ultra HD ។
Xperia Z3 បំពាក់អេក្រង់ដែលមានរីសូលូសឹនឡើងដល់ 3840 x 2160 pixel, ប្រូសេសឺរ BXL
Atom 4-core 3GHz, RAM 4GB, អង្គចងចាំក្នុងម៉ាស៊ីន 128GB និងមានរន្ធ microSD អាចបន្ថែម
ដល់ 128GB ។ កាមេរ៉ារបស់ Xperia Z3 នៅតែប្រើប្រភេទ 20 megapixel ប៉ុន្ដែ អាចថតវីដេអូ
កម្រិត 4K យ៉ាងច្បាស់ ត្រជាក់ភ្នែក រួមនឹងមុខងារទប់ទល់នឹងរំញ័រផងដែរ។
កាមេរ៉ាខាងមុខ 8 megapixel , សម្លេង stereo, ថាមពលថ្ម 6,000mAh ។ ស្មាតហ្វូន Xperia Z3
នេះ ដំណើរការដោយប្រព័ន្ធ Android ថ្មីបំផុត ចំណែកឯកម្រាស់របស់វា គឺត្រឹមតែ 6,1ម.ម ហើយ
គែមអេក្រង់ក៏អាចរាប់បានថា ជាមហាស្ដើងផងដែរ។
Nokia Lumia 830
ថ្វីបើថ្ងៃបង្ហាញខ្លួនរបស់ Lumia 830 ត្រូវបានគេជឿថា ជិតនឹងមកដល់ ប៉ុន្ដែ ព័ត៌មានទាក់ទិននឹង
គ្រឿងម៉ាស៊ីនរបស់ស្មាតហ្វូននេះ នៅតែជារឿងអាថ៌កំបាំងសម្រាប់អ្នករាល់គ្នា។ ប៉ុន្ដែ យោង
តាមព័ត៌មានមិនផ្លូវការមួយចំនួន ឱ្យដឹងថា Lumia 830 នឹងប្រើប្រាស់អេក្រង់ 5 inch ដែលមាន
រីសូលូសឹន HD 720p ។
ស្មាតហ្វូន Lumia 830 របស់ Microsoft នឹងប្រើឈីប 4-core របស់ Qualcomm និងប្រើប្រព័ន្ធប្រតិ
បត្តិ Windows Phone 8.1 ថ្មីបំផុតមកពី Microsoft ។ Lumia 830 ក៏អាចនឹងត្រូវបានបំពាក់ឡែន
Zeiss ដែលប្រើបច្ចេកវិទ្យា Pureview មានរីសូលូសឹន ឡើងដល់ 20.7 Mpx ។
តាមប្រភពព័ត៌មានមួយចំនួន ស្មាតហ្វូននេះ នឹងត្រូវបានឧទ្ទេសនាម នៅក្នុងព្រឹតិ្តការណ៍មួយនៃ
ពិព័រណ៍ IFA 2014 ដែលនឹងត្រូវបានប្រារព្ធឡើង នៅដើមខែកញ្ញាខាងមុខ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ pocket-lint