ZTE ទើបតែធ្វើការបង្ហាញ Grand X2 ស្មាតហ្វូន Android ថ្មីមួយ ដែលលេចធ្លោជាមួយអេក្រង់
ភ្លឺច្បាស់ល្អ ទំហំ 4,5 inch និង CPU Intel Atom Z2580 រួមជាមួយកាមេរ៉ាស៊េរីខ្ពស់។
ZTE Grand X2 ត្រូវបានគេចាប់អារម្មណ៍ជាមួយនឹងអេក្រង់ភ្លឺច្បាស់ ទំហំ 4,5 inch, កំរិតពន្លឺ
1.280 x 720 pixel។ ស្មាតហ្វូននេះ ប្រើប្រាស់ CPU Intel dual core ល្បឿន 2 GHz, x86 រួម
ជាមួយ RAM 1GB។ ផលិតផលស៊េរីទំនើបដំបូងរបស់ ZTE - Grand X2 បំពាក់កាមេរ៉ា 8MP
នៅផ្នែកខាងក្រោយ និង 1MP នៅផ្នែកខាងមុខ ហើយមានមេម៉ូរីក្នុងទំហំ 8GB ប៉ុន្តែអាចបន្ថែម
មេម៉ូរីក្រៅបានតាមរយះកាត microSD។
ក្រៅពីនេះ ចំនុចលេចធ្លោរបស់កាមេរ៉ាក្រោយ គឺជាល្បឿននៃការថតរូប។ ZTE បានឲ្យដឹងថា
កាមេរ៉ារបស់ Grand X2 មានកំរិតថតរូបលឿនបំផុត ដែលមានសមត្ថភាពថតរូប ក្នុងល្បឿន
24 frames/វិនាទី មិនមានអាក់ ទន្ទឹមនឹងសមត្ថភាពប្រឆាំងភាពញ័រ ដែលអាចជួយឲ្យអ្នកអាច
ថតរូបបានច្បាស់ មិនព្រិល ក្នុងលក្ខខណ្ឌបរិស្ថានផ្លាស់ប្តូរ។
Grand X2 ដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android Jelly Bean និងថ្ម 2.000 mAh។ ZTE
Grand X2 នឹងដាក់លក់នៅលើទីផ្សារអឺរ៉ុប ក្នុងត្រីមាសទី III/2013 ប៉ុន្តែនៅមិនទាន់ដឹងពីតំលៃ
ពណ៌ និងពេលវេលាច្បាស់លាស់ របស់ស្មាតហ្វូននេះ នៅឡើយទេ៕
ដោយ៖ សិលា
ប្រភព៖ Zng