CamNews

ទូរស័ព្ទ 

iPhone SE បង្ហាញខ្លួនជាផ្លូវការ៖ អេក្រង់៤អ៊ីន Chip A9 កាមេរ៉ា 12MP តម្លៃចាប់ពី ៣៩៩ ដុល្លារ

ដូចទៅនឹងបណ្តាព័ត៌មានចចាមអារ៉ាម iPhone SE បានបង្ហាញខ្លួនជាផ្លូវការ ជាមួយនឹងអេក្រង់ទំហំ ៤អ៊ីន ដូចទៅនឹង iPhone 5S ហើយលក្ខណៈសម្បត្តិខាងក្នុងរបស់វា ដូចទៅនឹង iPhone 6S។ ស្មាត ហ្វូននេះមានសំបកធ្វើពីលោហធាតុអាលុយមីញ៉ូម និងមានបន្ថែមពណ៌ផ្កាឈូក ដ៏ស្រស់ស្អាតមួយ ទៀតផង។ ជាមួយនឹងបន្ទះ chip Apple A9 64-bit, camera 12 megapixel, អំពូល flash LED ពីរពណ៌ សេនស័រស្គែនក្រយៅដៃ Touch ID, តំណភ្ជាប់ NFC និង Apple Pay អាចនិយាយបានថា អ្នកកំពុងតែ កាន់នៅក្នុងដៃនូវស្មាតហ្វូនស៊េរីខ្ពស់ និងកម្លាំងម៉ាស៊ីនខ្លាំងមួយដូច្នេះដែរ គ្រាន់តែវាមានទំហំរាងតូច បន្តិចប៉ុណ្ណោះ។ តម្លៃលក់របស់ iPhone SE គឺ ៣៩៩ ដុល្លារ សម្រាប់ម៉ូដែល 16GB និង ៤៩៩ ដុល្លារ សម្រាប់ម៉ូដែល 64GB (ម៉ូដែលមិនមានជាប់កិច្ចសន្យា)។

ការរចនាម៉ូតរបស់ iPhone SE មិនមានអ្វីខុសប្លែកគ្នាទេ បើប្រៀបនឹង iPhone 5S ជាមួយនឹងគែមរាង ជ្រុងៗ ពោលមិនមែនមូលៗដូចទៅនឹង iPhone 6(S) នោះទេ។ កម្រាស់របស់ iPhone SE ក៏នឹងស្មើ ជាមួយនឹង iPhone 5S គឺ 7,6mm។ រីឯកំរិតបង្ហាញភាពច្បាស់អេក្រង់ក៏នៅដដែលគឺ 1136 x 640 ។

កាមេរ៉ារបស់ iPhone SE ត្រូវបានដំឡើងពី 8MP នៅលើ iPhone 5S ដល់ 12MP ភ្ជាប់ជាមួយបន្ទះ​ chip ខ្លាំងដែលមានលទ្ធភាពថតវីដេអូបានដល់កំរិត 4K។ Feature Live Photos ក៏មានវត្តមាននៅលើ iPhone ៤អ៊ីនថ្មីនេះដែរ បើទោះបីជាវាមិនមានបំពាក់ 3D Touch ដូចនៅលើ iPhone 6S។

Apple បាននិយាយបន្ថែមថា iPhone SE មានថាមពលថ្មល្អជាង iPhone 5S បើទោះបីជាប្រើប្រាស់ chip ថ្មីក៏ដោយ។ ជាក់ស្តែងជាងនេះ ស្មាតហ្វូនថ្មីនេះអាចប្រើអ៊ីនធឺណេត 4G ជាប់គ្នា បានរហូទដល់ ១៣ម៉ោង ក្នុងពេលដែលថ្មរបស់ iPhone 5S ប្រើបានតែ ១០ម៉ោងប៉ុណ្ណោះ។ បើស្តាប់តន្រ្តីវិញ iPhone SE ប្រើបានដល់ ៥០ម៉ោង រីឯ iPhone 5S ប្រើបានតែ ៤០ម៉ោងទេ។

លក្ខណៈសម្បត្តិមូលដ្ឋានទូទៅរបស់ iPhone SE:

  • អេក្រង់: 4" បង្ហាញកំរិតភាពច្បាស់ 1136 x 640
  • CPU: Apple A9 + M9 motion processor
  • RAM: មិនទាន់ដឹងច្បាស់
  • Camera ក្រោយ: 12 MP, flash LED ពីរពណ៌, f/2.2, ថតវីដេអូ 4K
  • Camera មុខ: 1,2 MP, f/2.4
  • ប្រព័ន្ធប្រតិបត្តិការ: iOS 9
  • Feature ពិសេស: សេនស័រស្គែនក្រយៅដៃ
  • តំណភ្ជាប់i: NFC, Bluetooth 4.2, Wi-Fi a/b/g/n, Lightning, GPS
  • អង្គផ្ទុកទិន្នន័យ: 16GB និង 64GB
  • ខ្នាតវិមាត្រ: 123.8 x 58.6 x 7.6 mm
  • ទម្ងន់: 113g

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Tinhte


Tags: iPhone SE Smartphone Apple Hightech