CamNews

ទូរស័ព្ទ 

iPhone ស៊េរីចាស់ៗ ប្រើប្រាស់បានរលូន និងមានល្បឿនលឿនជាងមុន ពេលឡើង iOS 9.2.1 (Video Inside)

កំណែអាប់ឌេត iOS 9.2.1 បានជួយឲ្យបណ្តាឧបករណ៍ស៊េរីចាស់ៗរបស់ Apple ប្រើប្រាស់បានរលូន ជាងមុន ល្បឿននៃការដោនឡូត App លឿនជាងមុន បើប្រៀបជាមួយនឹងវើហ្សិន iOS 8.4.1។

រាល់ពេលបញ្ចេញនូវវើហ្សិនប្រព័ន្ធប្រតិបត្តិការថ្មី ក្នុងពេលដែលអ្នកប្រើប្រាស់ iPhone, iPad ស៊េរីថ្មីៗ ស្ងប់អារម្មណ៍ក្នុងការអាប់ឌេតឡើងវើហ្សិន ហើយមិនមានការព្រួយបារម្ភពីការជះឥទ្ធិពលច្រើន ពីការ អាប់ឌេតនេះ សម្រាប់ក្រុមអ្នកកំពុងប្រើប្រាស់ឧបករណ៍ស៊េរីចាស់ៗដូចជា iPhone 5, 4s វិញ តែងតែ មានការរារែកចិត្តថា ត្រូវអាប់ឌេតឡើងវើហ្សិនថ្មីឬអត់? ពេលនេះទំព័រ YouTube iAppleBytes បាន ជួយស្រាយចម្ងល់ លើបញ្ហានេះ តាមរយះវីដេអូ ប្រៀបធៀប performance រវាង iOS 8.4.1 និង iOS 9.2.1

iPhone 4s ប្រើ iOS 9.2.1 បើកម៉ាស៊ីនដំណើរការដំបូងរាងយឺតជាង ប៉ុន្តែបើក App បានរលូន និងលឿនជាង iPhone 4s ដែលប្រើ iOS 8.4.1

ឧបករណ៍ដែលត្រូវបានគេយកមកវាយតម្លៃ រួមមាន iPhone 4s មួយគ្រឿងប្រើ iOS 8.4.2 និងមួយ គ្រឿងទៀតឡើងវើហ្សិន iOS 9.2.1 ដែល Apple ទើបដាក់បញ្ចេញឲ្យអាប់ឌេត។ បើទោះបីជា ល្បឿន នៃការបើកម៉ាស៊ីនដំបូង ដើររាងយូរបន្តិច ប៉ុន្តែ iPhone 4s ដំឡើង iOS ថ្មីមានដំណើរការ ប្រើប្រាស់ យ៉ាងរលូន បើក App លឿនជាងមុន បើប្រៀបជាមួយនឹងមួយគ្រឿងទៀតដែលប្រើ iOS 8.4.1។ ទំព័រដដែលនេះ ក៏បានបន្ថែមឲ្យដឹងថា ភាពខុសគ្នាយើងអាចមើលឃើញបានយ៉ាងច្បាស់ជាងនេះ នៅលើ iPhone 5 ឬ iPhone 5s។

តាមរយះការពិសោធនេះ អ្នកប្រើប្រាស់ iPhone, iPad ស៊េរីចាស់ៗ អាចមានមូលដ្ឋានបន្ថែម ដើម្បី សម្រេចចិត្តក្នុងការអាប់ឌេតឡើង iOS 9.2.1។ ប្រៀបជាមួយនឹង iOS 9.2 កាលពីមុន នេះគ្រាន់តែជា ការអាប់ឌេតដ៏តូចមួយ ដែលត្រូវបាន Apple បញ្ចេញមក ក្នុងគោលបំណង បំពេញកំហុស ចន្លោះ ប្រហោង និងបង្កើនសមត្ថភាពប្រព័ន្ធការពារ ឲ្យកាន់តែប្រសើរជាងមុន។ ប៉ុន្តែរវាង iOS 8 និង iOS 9 គឺមានកំណែអាប់ឌេតឲ្យប្រសើរជាងមុនជាច្រើន នៅលើប្រព័ន្ធប្រតិបត្តិការថ្មី៕

- អានអត្ថបទ៖ រូបភាពលំអិតយ៉ាងច្បាស់ ទូរស័ព្ទធ្វើពីលោហធាតុដែល NOKIA អាចបង្ហាញណែនាំ ខ្លួន នៅក្នុងឆ្នាំនេះ
-អានអត្ថបទ៖ តើនេះគឺជា iPhone អេក្រង់ទំហំ ៤អ៊ីនថ្មី ដែលល្បីថា Apple នឹងគ្រោងផលិតឆ្នាំនេះឬ? (មានវីដេអូ)

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ VE, YouTube


Tags: iPhone 4S iPhone 5 iOS 9.2.1 Smartphone Apple Hightech