CamNews

ទូរស័ព្ទ 

លេចចេញនូវការរចនាម៉ូតរបស់ Samsung Galaxy J7 (2017) ដែលមានផ្នែកខាងក្រោយ​ រាងប្លែកពីរាល់ដង

រូបរាងគ្រប់ផ្នែកគ្រប់ជ្រុងទាំងអស់របស់ Galaxy J7 (2017) ត្រូវបានលេចចេញរូបរាងឡើង នៅក្នុង​បណ្តា​​រូបភាព​ និងវីដេអូចចាមអារ៉ាមថ្មី នៅលើអ៊ីនធឺណេត។

តាមការរំពឹងទុក Galaxy J7 (2017) នឹងមានខ្នាតវិមាត្រ 51,34 x 76,20 x 8 mm ទម្ងន់នៅមិនទាន់ដឹង​នៅ​ឡើយ។ ស្មាតហ្វូននេះនឹងបំពាក់នូវអេក្រង់ទំហំ 5,5 inch អាចបង្ហាញកម្រិតភាពច្បាស់ដល់ Full HD ដែល​មានល្អប្រសើរជាងមុនបន្តិច បើប្រៀបនឹងអេក្រង់ 720p របស់ J7 (2016)។

ព័ត៌មានចចាមអារ៉ាមកាលពីលើកមុន ក៏បានបង្ហាញឲ្យដឹងថា J7 ថ្មីត្រូវបានគេបំពាក់នូវឈីប 8 Core របស់ Qualcomm ឬឈីប Exynos។ បណ្តាលក្ខណៈសម្បត្តិដទៃទៀតរួមមាន RAM 3 GB អង្គផ្ទុក​ទិន្នន័យ 16 GB។ ស្មាតហ្វូននេះមានកាមេរ៉ាក្រោយទំហំ 13 MP និងកាមេរ៉ាមុខទំហំ 5 MP។


Galaxy J7 (2017) នឹងដាក់បង្ហាញណែនាំនៅក្នុងត្រីមាសទី១ ឆ្នាំ២០១៧ ហើយវាក៏ត្រូវបានដំឡើងរួច​ជា​ស្រេចនូវប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat ជាប់មកជាមួយនឹងស្មាតហ្វូនផងដែរ៕

 

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ PhoneArena


Tags: Samsung Galaxy J7 (2017) Smartphone Hightech