CamNews

ទូរស័ព្ទ 

វីដេអូ iPhone 6 ៖ គែមជុំវិញបញ្ចេញពន្លឺ អេក្រង់ ៥.៧-inch និងកាមេរ៉ា 3D

ទស្សនាបណ្ដារូបភាពដ៏ស្រស់ស្អាតរបស់ iPhone 6 ដែលត្រូវបានបំពាក់អំពូលភ្លើង ក្ដោបជុំវិញ
គែមទូរស័ព្ទ។

ស្មាតហ្វូន iPhone 6 ដែលយើងនឹងបានទស្សនាខាងក្រោម មានរូបរាងដ៏ទាក់ទាញ ជាមួយនឹង
អេក្រង់ 5.7 inch រីសូលូសឹន 2K (1440 x 2560 pixels) ។ iPhone 6  ដំណើរការដោយប្រព័ន្ធ
ប្រតិបត្តិ Apple A8X និងមានកាមេរ៉ា ក្រោយ 13MP ប្រើស្រទាប់កញ្ចក់ sapphire ទប់ទល់នឹងការ
កូតរលាត់ ចំណែកកាមេរ៉ាមុខ គឺមានកម្រិត 8 megapixel ហើយពិសេស ដងខ្លួនរបស់វា ត្រូវបាន
ធ្វើឡើងអំពីអាលុយមីញូមទាំងស្រុង។ អង្គចងចាំក្នុងម៉ាស៊ីន 256GB មានជំនួយមុខងារស្គាល់
ក្រយៅដៃ តាមរយៈកម្មវិធី Touch ID ។

មិនត្រឹមតែមានកម្មវិធី ឬមុខងារដ៏លេចធ្លោប៉ុណ្ណោះទេ ប៉ុន្ដែ phablet iPhone 6 ដែលនឹងមាន
អេក្រង់ 5.7 inch នេះ ក៏ត្រូវបានបំពាក់អំពូលភ្លើងព័ន្ធជុំវិញគែមនៃដងខ្លួនរបស់វាផងដែរ។ ជាង
នេះ ប៊ូតុង home និង logo ផ្លែប៉ោម ក៏សុទ្ធតែមានបំពាក់អំពូលភ្លើងដូចគ្នានេះ ដែលមើលទៅ វាមានលក្ខណៈប្លែកភ្នែកស្ទើរតែមិនគួរឱ្យជឿ។

ទន្ទឹមនឹងនេះ ‘Eye’ ដែលជាឈ្មោះរបស់ប្រព័ន្ធកាមេរ៉ាមួយគូ នៅផ្នែកខាងក្រោយ ក៏អាចថត
សកម្មភាព បែប 3D និង zoom អុបទិច បានដល់កម្រិត 3X ។



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ phonesltd/youtube/techz


Tags: iPhone 6 3D camera Nightlight ‘Eye’