CamNews

ទូរស័ព្ទ 

អីយ៉ា! iPhone 5C មានទីផ្សារ (លក់ដាច់) នៅប្រទេស ឥណ្ឌាណាស់តើ !

ក្នុងពេលដែលនៅលើទីផ្សារប្រទេសជាច្រើនផ្សេងទៀត iPhone 5C ត្រូវបានលក់អេរ រហូតដល់
កំរិត Apple ត្រូវកាត់បន្ថយបរិមាណផលិត នៅសល់តែ ២/៣ ម៉ូដែលស្មាតហ្វូននេះ បែរជាលក់
ដាច់ច្រើន គឺលក់ដាច់ជាង Galaxy S4 ទៅទៀត នៅប្រទេសឥណ្ឌា។

ដំបូងឡើយ ទីផ្សារស្មាតហ្វូននៅឥណ្ឌា មានគោលគំនិតដូចទៅនឹងបណ្តាប្រទេសផ្សេងទៀតដែរ
គឺអ្នកប្រើប្រាស់ សុខចិត្តថែមលុយមួយចំនួនទៀត ដើម្បីទិញ iPhone 5S តែម្តង ឬក៏ប្តូរទៅទិញ
ផលិតផល Samsung (S4) ជាងការដែលទៅទិញ iPhone 5C។ ជាក់ស្តែងអ្វីៗបានផ្លាស់ប្តូរស្ទើរ
តែ ៣៦០ ដឺក្រេ នៅពេលដែល Apple បានបង្ហាញណែនាំ គោលនយោបាយលក់ថ្មីមួយ។ ក្នុង
នោះ អតិថិជនអាចយកស្មាតហ្វូនចាស់ៗរបស់ខ្លួន មកប្តូរយក iPhone 5C ដោយមានការបញ្ចុះ
តំលៃលក់រហូតដល់ទៅ ២០៨ ដុល្លារ (កំរិតអតិបរមា)។

បើតាមរបាយការណ៍ របស់ហាងលក់រាយមួយចំនួននៅប្រទេសឥណ្ឌា បានឲ្យដឹងថា បច្ចុប្បន្ន
iPhone 5C បានឈ្នះ (លើបរិមាណលក់ចេញ) Galaxy S4 ហើយក្លាយទៅជាស្មាតហ្វូនលក់ដាច់
ជាងគេទី២ បន្ទាប់ពី iPhone 5S នៅក្នុងប្រទេសនេះ។

បច្ចុប្បន្ន Apple កំពុងតែរៀបចំពង្រីកនូវគោលនយោបាយលក់ ដែលបាននិយាយខាងលើនេះ លើ
ទីផ្សារប្រទេសមួយចំនួនទៀត នៅទ្វីបអាស៊ី តំបន់ប៉ាស៊ីហ្វិក និងអាមេរិកឡាទីន ផងដែរ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: iPhone 5C Good selling India Smartphone Apple Hightech