CamNews

ទូរស័ព្ទ 

Xperia Z1 បង្ហាញខ្លួនជាផ្លូវការ ជាមួយកាមេរ៉ាទំហំធំ និងមិនជ្រាបទឹក (Video inside)

បន្ទាប់ពីរង់ចាំអស់រយះពេលជាច្រើនថ្ងៃមក ទីបំផុត Sony បានបង្ហាញខ្លួនជាផ្លូវការនូវស្មាតហ្វូន
មិនជ្រាបទឹកមួយម៉ូដែលទៀតគឺ Xperia Z1។ នេះគឺជាស្មាតហ្វូនស៊េរីខ្ពស់ ជាមួយអេក្រង់ទំហំ
full HD 5 inch រួមជាមួយកាមេរ៉ា Sensor Exmor RS 20.7 MP។

Xperia Z1 មានការរចនាម៉ូតធំល្មម ជាមួយនឹងខ្នាតប្រវែង 144,4 x 73,9 x 8,5 mm និងទម្ងន់
170g។

Xperia Z1 ប្រើប្រាស់ CPU Quad Core Snapdragon 800 ល្បឿន 2.2GHz, 2GB RAM និង
មានមេម៉ូរីក្នុងទំហំ 16GB ហើយអាចបន្ថែមមេម៉ូរីក្រៅតាមរយះកាត microSD ឡើងដល់ទំហំ
អតិបរមា 64GB។ វាមានថ្ម 3000mAh ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការសន្ទនាទូរស័ព្ទ
ជាប់គ្នាបាន 14 ម៉ោង បើសិនជាទស្សនាវីដេអូអាចបាន 6,5 ម៉ោង។

ដូចទៅនឹង Xperia Z ដែរ Xperia Z1 ក៏បានបំពាក់នូវសមត្ថភាពការពារជម្រាបទឹក និងធូលី
ស្របតាមស្តង់ដារ IP 58។

Camera 20.7 MP lគឺជាផ្នែកមួយដែលលេចធ្លោបំផុតនៅលើ Xperia Z1។ ស្មាតហ្វូនក៏មាន
Support ថែមនូវកាណុងកាមេរ៉ា QX10 និង QX100 ដែលទើបតែត្រូវបាន Sony បង្ហាញណែ
នាំហើយផងដែរ។ Sony បង្ហាញនូវបណ្តាឧបករណ៍ដែលជំនួយដល់ការថតរូបដល់ Xperia Z1
ផងដែរដូចជា Smart Imaging Stand IPT-DS10m និង Tripod SPA-MK20M។

បើតាមការសន្និដ្ឋាន Xperia Z1 នឹងធ្វើការដាក់លក់នៅក្នុងខែ កញ្ញានេះតែម្តង ដែលមានដំឡើង
រួចជាស្រេចនូវ Android 4.2។ រីឯតំលៃលក់ជាក់លាក់ Sony នៅមិនទាន់បង្ហើបឲ្យដឹងនៅឡើយ
ទេ៕

ព័ត៌មាននិយាយអំពីកាណុងកាមេរ៉ា QX10 និង QX100 (Camera Cyber-Shot x Smartphone)

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ Vreview

 



Tags: Officially launch Xperia Z1 sony smartphone hightech