CamNews

ទូរស័ព្ទ 

រូបភាពជាក់ស្តែង ត្រូវបានកំណត់ថាជា iPhone 5S

មិនទាន់ទាំងគ្រប់ 3ខែផងនៃការបង្ហាញខ្លួនរបស់ iPhone 5 នៅលើអ៊ីនធឺណេតចាប់
ផ្តើម
លេចចេញនូវរូបភាពជាក់ស្តែងមួយពីផ្ទៃខាងក្រោយរបស់គំរូ iPhone ជំនាន់
បន្ទាប់របស់
Apple ដែលត្រូវបានហៅជាបណ្តោះអាសន្នថា iPhone 5S។

រូបភាពជាក់ស្តែងទាំងនេះ ត្រូវបានបង្ហោះឡើងនៅលើគេហទំព័រ ETradeSupple បានឲ្យឃើញ
ថា iPhone 5S មិនមានអ្វីផ្លាស់ប្តូរច្រើនឡើយ ដែលក្នុងនោះទាំងការរចនាម៉ូដ និងទំហំប្រវែងគឺ
ដូចជាមួយនឹង iPhone 5 បច្ចុប្បន្ន។

រូបភាពខាងក្រោមនេះ នៅមិនទាន់កំណត់បានថា វាប្រាកដជា iPhone 5S នោះទេ ប៉ុន្តែការរៀប
រាប់ជាច្រើនបានឲ្យឃើញថា វាមិនមែនជាសំបកផ្នែកខាងក្រោយរបស់ iPhone 5 បច្ចុប្បន្នទេ គឺជា
ផលិតផលមួយផ្សេងទៀត ដូចជាខ្ចៅដែលមួលជាប់ជាមួយម៉ាស៊ីននៅផ្នែកខាងក្រោយ iPhone 5S
ខុសគ្នានឹងខ្ចៅរបស់ iPhone 5។ នៅលើសំបកខាងក្រោយរបស់វាស្តីពី Part Number មានបន្ថែមនូវ
អក្សរ X ដែលនេះយើងតែងតែប្រទះឃើញនៅលើបណ្តាឧបករណ៍សាកល្បង ដែលបានលេចចេញ
កាលពីពេលមុនៗរបស់ Apple តាំងពី iPhone 4 រហូតដល់ថ្ម iPad Mini៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Actual photos iPhone 5S iPhone 5 apple smartphone hightech