CamNews

ទូរស័ព្ទ 

លេចចេញរូបភាព Motherboard របស់ iPhone 5 ជាមួយការ Support 4G

បុគ្គលិកម្នាក់របស់ forum បច្ចេកវិទ្យា WeiPhone (ប្រទេសចិន) ទើបតែធ្វើការអាប់ឡូត
ឡើង
លើអ៊ីនធឺណេតនូវរូបភាព Motherboard ប្រើក្នុង iPhone 5។ ការវិភាគជំហានដំបូង
តាមរយះ
ឧបករណ៍នេះ iPhone 5 បំពាក់នូវ nanoSim ដូចព័ត៌មានចចាមអារាម ។

អ្នកជំនាញបានធ្វើការកំនត់ថា ការដែល Motherboard បំពាក់នូវអង់តែនច្រើនជាង iPhone 4S អាច
នឹងធ្វើឲ្យ iPhone 5 ក្លាយជាទូរស័ព្ទរបស់ "Apple" Support នូវ 4G LTE ដំបូងគេ។ ជាក់ស្តែង ឧបករ-
ណ៍នេះមិនបានឲ្យឃើញពីប្រភេទ CPU ថាជាប្រភេទ CPU អ្វីឡើយ។ តើវាប្រើ CPU A5X ដូចនៅ
លើ iPad 2012 រឺក៏អត់?

រូបភាព Motherboard នៅលើអ៊ីនធឺណេត(ផ្នែកខាងមុខ)

រូបភាព Motherboard នៅលើអ៊ីនធឺណេត(ផ្នែកខាងក្រោយ)

ឧបករណ៍ដែលត្រូវបានគេកំនត់ថាជា iPhone 5

តាមការប៉ាន់ស្មានរបស់ក្រុមអ្នកវិភាគ Horace Dediu នៃក្រុមហ៊ុន Asymco, Apple នឹងលក់ iPhone
បានប្រហែល 200 លានគ្រឿងនៅឆ្នាំក្រោយ។ ក្នុងនោះបរិមាណ iPhone 5 នឹងធ្លាក់ដល់ដៃអ្នកប្រើ
ប្រាស់អាចដល់ចំនួន 170 លានគ្រឿង៕

ដោយ៖ សិលា
ប្រភព៖ K14  & VE

 

Tags: picture iphone 5 apple motherboard 4G LTE smartphone hightech nanoSim