CamNews

ព័ត៌មានបច្ចេកវិទ្យា 

Microsoft អាចទិញ BlackBerry ថែមមួយទៀត

គេហទំព័រ Bloomberg បានបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងមួយ នៅពេលដែលបាននិយាយថា
Microsoft បង្វែរក្រសែភ្នែកមើលទៅ BlackBerry។ អាចការទិញ Nokia នឹងមិនមែនជាការភ្ញាក់
ផ្អើលតែមួយគត់ នៅក្នុងពិភពបច្ចេកវិទ្យា នៅឆ្នាំនេះទេ។

ចំណាយទឹកប្រាក់ចំនួន ៧,១៧ ពាន់លានដុល្លារ ក្នុងការទិញផ្នែកទូរស័ព្ទរបស់ Nokia ប្រហែល
ជា Microsoft នៅមិនទាន់ស្កប់ចិត្ត ជាមួយនឹងការជួញដូរប្រចាំសតវត្សន៍របស់ខ្លួន នៅឡើយទេ។
តាមប្រភពពី Bloomberg, Microsoft កំពុងតែបង្វែរខ្សែចក្ខុ បាញ់សំដៅទៅ BlackBerry ដោយ
មើលឃើញបណ្តាភាពជោគជ័យរបស់ Brand នេះក្នុងវិស័យទូរស័ព្ទ សំរាប់ជំនួញរបស់ខ្លួន។

កាលពីដើមឆ្នាំនេះ Lenovo ក៏មានគំនិតចង់ទិញយក BlackBerry ដែរ។ ប៉ុន្តែជាក់ស្តែង ក្រុមហ៊ុន
ចិនមួយនេះ នៅមិនទាន់បង្ហាញឲ្យឃើញសកម្មភាពប្រាកដប្រជាណាមួយ ក្នុងការទិញដូរនេះទេ។
ទន្ទឹមនឹងនោះ សហស្ថាបនិករបស់ក្រុមហ៊ុន Apple គឺលោក Steve Wozniak បែរជានិយាយថា
BlackBerry អាចនឹងផលិតទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android វិញ ដើម្បីទទួលបានគុណប្រ
យោជន៍ ក្នុងការបន្តផលិត Hardware របស់ខ្លួន ទៅមុខទៀត៕

ព័ត៌មានពាក់ព័ន្ធ៖

Microsoft នឹងជ្រើសរើសឈ្មោះថ្មី សំរាប់ដាក់ឲ្យ​ ទូរស័ព្ទដែលខ្លួន ទើបតែទិញពី Nokia

Microsoft ប្រកាសថា នឹងទិញយក Nokia ក្នុងតំលៃសរុប ៥,៤៤ ពាន់លានអឺរ៉ូ

នឹងមិនមានស្មាតហ្វូនណា មាន Brand ឈ្មោះ Nokia ទៀតទេ

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ zing


Tags: Microsoft BlackBerry smartphone hightech