CamNews

ព័ត៌មានបច្ចេកវិទ្យា 

បណ្តាដៃគូសហការ បានបញ្ជូនគ្រឿងផ្សំរបស់ iPhone តំលៃថោក ដល់ Apple

Apple បានបោះជំហាន កាន់តែក្បែរមួយជំហានទៀតហើយ នៃការបង្ហាញខ្លួន iPhone តំលៃ
ថោក។ កាលពីសប្តាហ៍មុន China Times បានចុះផ្សាយព័ត៌មានមួយបានឲ្យដឹងថា បណ្តាដៃ
គូសហការផលិតរបស់ Apple បានបញ្ចប់ការផលិតឧបករណ៍គ្រឿងផ្សំ របស់ iPhone តំលៃ
ថោកហើយ។

TSMC ក្រុមហ៊ុនផលិត CPU លេខមួយនៅតៃវ៉ាន់ បានផ្ញើ បណ្តាបន្ទះ Chip 28nm ក្នុងពេល
ដែល Largan Precision ក៏បានផ្ញើបណ្តា camera 8MP ទៅ Apple។ បណ្តាដៃគូសហការដូច
ជា Texas Instrument និង Chipbond ក៏បានចូលរួមក្នុងការផលិត ឧបករណ៍គ្រឿងផ្សំរបស់
iPhone ផងដែរ។

ព័ត៌មានស្តីពី iPhone តំលៃថោក បានលេចឮតាំងពីដើមឆ្នាំ ២០១៣ នេះមកម៉្លេះ។ ស្មាតហ្វូន
នេះ មានពណ៌ច្រើនសំរាប់ធ្វើការជ្រើសរើស។ បើសិនជាបណ្តាព័ត៌មានចចាមអារាម កាលពី
ពេលមុនៗ ត្រឹមត្រូវនោះគឺ iPhone 5S និង iPhone តំលៃថោក នឹងបង្ហាញខ្លួននៅចុងរដូវ
វស្សមកាល ឬអាចដើមរដូវស្លឹកឈើជ្រុះ ឆ្នាំនេះ (ប្រហែលចន្លោះពីខែសីហា ដល់ខែកញ្ញា)៕

ដោយ៖ សិលា
ប្រភព៖ VReview


Tags: Partners iPhone Cheap Apple hightech