CamNews

ទូរស័ព្ទ 

iPhone តំលៃថោកនឹងមាននៅលើទីផ្សារ ជិតក្លាយជាការពិតហើយ

តាមប្រភពពី PhoneArena, ETrade ទើបតែឲ្យដឹងថា ក្រុមហ៊ុនទើបតែទទួលបានព័ត៌មានពីបណ្តា
ប្រភពផ្ទៃក្នុងថា គំរូ iPhone តំលៃថោកជាច្រើន នឹងមានមុខនៅលើទីផ្សារក្នុងពេលខាងមុខនេះ។
ស្តាយណាស់ ក្រុមហ៊ុនឧបករណ៍គ្រឿងបន្លាស់នេះ មិនបានបង្ហាញប្រាប់ពីពេលវេលាជាក់ស្តែង
ច្បាស់លាស់ណាមួយ ក្នុងការបង្ហាញខ្លួនរបស់ iPhone តំលៃថោក នេះឡើយ។

មុននេះ ក្រុមអ្នកស្រាវជ្រាវទីផ្សារមួយចំនួន បានសន្និដ្ឋានថា iPhone តំលៃថោក នឹងបង្ហាញខ្លួន
នៅរដូវវិស្សមកាលឆ្នាំនេះ។

នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន, ETrade ក៏បានបញ្ជាក់ពីហេតុផល ហេតុអ្វី Apple បែរជាបង្ហាញ
Version តំលៃថោកដល់ iPhone ផងដែរ។ តាមក្រុមហ៊ុន ការដែលបង្ហាញណែនាំ iPhone តំលៃ
ថោក នឹងជួយឲ្យ Apple មានការកើនឡើងទីផ្សារភាគហ៊ុន និងប្រាក់ចំណេញ។ សំពាធពីក្រុមហ៊ុន
Samsung ក៏បានធ្វើឲ្យ Apple ចាំបាច់ត្រូវតែរកវិធីទប់ទល់ និងដោះស្រាយ។ កាលពីឆ្នាំ ២០១២
ក្រុមហ៊ុនកូរ៉េខាងត្បូងបានចំណាយប្រាក់ដល់ទៅ ៤,៣ ពាន់លានដុល្លារ ក្នុងការផ្សាយពាណិជ្ជកម្ម
គឺច្រើនជាង Apple, Coca-Cola, Microsoft និង HP បូកបញ្ចូលគ្នា ថែមទៀត។

តាមរយះការបង្ហាញ iPhone តំលៃថោក Apple នឹងបើកការវាយប្រយុទ្ធចូលក្នុងទីផ្សារកំពុងអភិវឌ្ឍ
ដូចជា ប្រទេសឥណ្ឌា និងចិន កន្លែងដែល Android កំពុងតែក្តោបក្តាប់ទីផ្សារ។ បើតាមការប៉ាន់ស្មាន
តំលៃលក់របស់ iPhone តំលៃថោកគឺ ៣២៩ ដុល្លារ ៕

ដោយ៖ សិលា
ប្រភព៖ VReview


Tags: cheap iPhone iPhone 5 smartphone apple hightech