តាមរបាយការណ៍មួយ បានឲ្យដឹងថា បណ្តាកម្មករនៅប្រទេសចិនកំពុងត្រូវបាន បង្ខំឲ្យធ្វើការខ្លាំង
ជាងមុន ដើម្បីផ្គត់ផ្គង់សេវាកម្មផលិតស្មាតហ្វូន iPhone តំលៃថោក សំបកជ័រដែលមានឈ្មោះថា
5C។
ក្នុងបណ្តារូបភាព ដែលត្រូវបាន ក្រុមហ៊ុនផលិតឧបករណ៍ Elago ផ្គត់ផ្គង់នៅលើ Amazon, ស្មាត
ហ្វូន iPhone ដែលត្រូវបានកំណត់ថាមានឈ្មោះ iPhone 5C មានពណ៌ស ទាំងផ្នែកខាងមុខ និង
ខាងក្រោយ។
iPhone 5C ក៏បានបង្ហាញឲ្យឃើញថា ស្មាតហ្វូនមានការរចនាម៉ូតដូចនឹង iPod Touch ជំនាន់ទី 5
ជាង iPhone 5 បើទោះជាផ្នែកខាងមុខ ផលិតផលនៅតែបំពាក់នូវអេក្រង់ទំហំប្រហែល 4 inch,
ជាមួយកាមេរ៉ា FaceTime នៅលើ Speaker សន្ទនា, ផ្នែកខាងក្រោយ គឺជាកាមេរ៉ាជាមួយនឹងអំពូល
Flash និង Mic មួយ។
ជាក់ស្តែង ស្មាតហ្វូនតំលៃទាបរបស់ Apple មិនទាន់នឹងធ្វើការបង្ហាញ និងដាក់លក់ជាផ្លូវការផង
នៅលើ Amazon, Elago បានដាក់លក់ស្រោមសំបកខាងក្រោយរបស់ iPhone 5C រួចទៅហើយ
ហើយបានឲ្យដឹងថា ត្រូវរង់ចាំរហូតដល់ថ្ងៃទី ៣០ ខែសីហា ពួកគេនឹងចាប់ផ្តើមនាំយកផលិតផល
ប្រគល់ដល់ដៃអ្នកប្រើប្រាស់ ដែលបានកុម្មង់ទិញ៕
ដោយ៖ សិលា
ប្រភព៖ VE