CamNews

ព័ត៌មានបច្ចេកវិទ្យា 

iOS 9 អាចប្រើបានចាប់ពី iPad mini, iPad 2 និង iPhone 4S ឡើងទៅ

បណ្តាឧបករណ៍ណាដែលអាចអាប់ឌេតឡើង iOS 8 គឺនឹងត្រូវបានអាប់ឌេតឡើង iOS 9 បានដូចគ្នា។ ជាមួយ iPad គឺចាប់ផ្តើមពី iPad 2 ឡើងទៅ រីឯ iPhone គឺនឹងចាប់ផ្តើមពី iPhone 4S ឡើងទៅ។ ក្រៅ ពីនេះ ក៏មាន iPod Touch gen 5 ផងដែរ។​ ចាប់ពីថ្ងៃនេះទៅ នឹងមានវើហ្សិន iOS 9 beta សម្រាប់ បណ្តាអ្នកអភិវឌ្ឍន៍ Application។ ក្រោយមកនៅក្នុងខែកក្កដា ក្រុមហ៊ុន Apple នឹងធ្វើការដាក់ ចេញ វើហ្សិន beta សម្រាប់អ្នកប្រើប្រាស់ធ្វើការដោនឡូត។ ចំណែកឯវើហ្សិនផ្លូវការ គឺនឹងមាននៅក្នុងរដូវ វិស្សមកាលឆ្នាំនេះ ប្រហែលជានៅចុងខែកញ្ញា ឬដើមខែតុលា នៅពេលដែល iPhone ជំនាន់ថ្មីបង្ហាញ ខ្លួន។

អាន៖ Galaxy S6, S6 Edge អាចថតរូប RAW បន្ទាប់ពីអាប់ឌេតឡើង Android 5.1 ធ្វើឲ្យសមត្ថភាព ថតរូប កាន់តែល្អជាងមុន

នៅក្នុងការអាប់ឌេតលើកនេះ Apple បានធ្វើឲ្យប្រសើរជាងមុន ដោយមានតម្រូវការទំហំដែលទំនេរ នៅក្នុងឧបករណ៍ ទាបជាងមុន ពោល ត្រូវការតែទំហំ 1.3GB បើប្រៀបជាមួយនឹងតម្រូវការដល់ទៅ ជាង 4GB កាលពីមុន។ ដូច្នេះ សូម្បីតែអ្នកប្រើប្រាស់បណ្តាឧបករណ៍ម៉ូដែល 16GB ក៏មានភាពងាយ ស្រួលធ្វើការអាប់ឌេត iOS 9 ជាងមុនច្រើនផងដែរ។

អាន៖ Samsung Galaxy J7 លេចចេញលក្ខណៈសម្បត្តិលំអិត ជាមួយអេក្រង់ធំ 5,5 inch, Chip 8 core

តារាងបញ្ជីឈ្មោះបណ្តាឧបករណ៍ ដែលអាចធ្វើការអាប់ឌេតឡើង iOS 9 រួមមាន៖

  • iPad 2
  • iPad 3
  • iPad 4
  • iPad Air
  • iPad Air 2
  • iPad mini
  • iPad mini 2
  • iPad mini 3
  • iPhone 4s
  • iPhone 5
  • iPhone 5c
  • iPhone 5s
  • iPhone 6
  • iPhone 6 Plus
  • iPod touch gen 5

 

អាន៖ HTC ភ្លាត់ស្នៀត ប្រើរូបភាពថតចេញពីកាមេរ៉ា iPhone ក្នុងការបង្ហាញណែនាំ One M9 ម៉ូដែលស្រោបមាស

ប្រែសម្រួល៖ ករុណា
ប្រភព៖ PhoneArena, Tinhte


Tags: iOS 9 iPad 2 iPhone 4S Smartphone Apple Hightech