ខុសប្លែកពីបណ្តាជំនាន់មុនៗ iPhone 5S លទ្ធភាពច្រើននឹងមានបន្ថែមនូវសំបកពណ៌មាស និង
ពណ៌ប្រផេះ ពីលើពណ៌ខ្មៅ និងស ដែលមាននៅលើជំនាន់មុនៗ។ គេហទំព័រ Jailbreak Nation
បានមាននៅក្នុងដៃនូវសំបកផ្នែកខាងក្រោយ ពណ៌មាស (លឿងដូចស្រាសំប៉ាញ) នៃ iPhone
5S ហើយបានសំរេចចិត្ត ធ្វើតេស្តសាកល្បង ដោយយកកាក់ និងកាបិត មកកោសឆ្កូត ដើម្បី
វាស់សមត្ថភាព ធន់នឹងភាពសឹក ជាមួយនឹង iPhone 5 ពណ៌ខ្មៅ។
នៅក្នុងការពិសោធសាកល្បងជាមួយគ្រាប់កាក់ iPhone 5S សំបកមាស បង្ហាញពីសមត្ថភាព
ធន់នឹងភាពសឹក បានល្អជាង iPhone 5។ ប៉ុន្តែ iPhone 5 បែរជាធន់បានល្អជាង សំបកមាស
របស់ iPhone 5S បន្តិច ពេលយកកាំបិត មកកោសពីលើ។
មនុស្សជាច្រើនបានវាយតំលៃថា iPhone ជំនាន់ថ្មី នឹងមានភាពរឹងមាំជាងមុន ក្នុងការប្រើប្រាស់
ប្រចាំថ្ងៃ ដូចជា ពេលដាក់ចូលក្នុងហោប៉ៅខោ ឬក្នុងកាបូប ដោយរួមមានជាមួយ គ្រាប់កាក់ ឬ
វត្ថុរឹង ផ្សេងទៀត ប៉ុន្តែនឹងមិនធន់បានល្អឡើយ នៅពេលមានការប៉ះទង្គិចខ្លាំង នោះទេ។
ទស្សនាវីដេអូដូចខាងក្រោម៖
តាមដានព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ VExpress