CamNews

បច្ចេកវិទ្យា 

Tablet Microsoft មានតំលៃចាប់ពី 300 USD

ឆ្លើយនឹងសំណួររបស់ទស្សនាវត្តី The Seattle Times កាលពីថ្ងៃម្សិលមិញ(16/9), លោក Steve
Ballmer, CEO Microsoft បានបញ្ជាក់ថា Tablet Surface នឹងមានតំលៃចាប់ពី 300 USD រហូត
ដល់ 700-800 USD ក្នុងមួយគ្រឿង។ បើទោះជាមិនបានបង្ហាញពីព័ត៌មានលំអិត ប៉ុន្តែ Ballmer
បាននិយាយថា: "ផលិតផលថ្មីនេះនឹងមានតំលៃប្រកួតប្រជែងជាមួយផលិតផល Tablet មកពី
ក្រុមហ៊ុនផ្សេងទៀត"។

Tablet Surface របស់ Microsoft

បើតាមអ្នកជំនាញបានប៉ាន់ស្មានថា តំលៃ 300 USD គឺសំរាប់ version  Surface RT (ប្រើប្រព័ន្ធ
ប្រតិបត្តិការ Windows 8 RT)។ ប្រព័ន្ធដែលប្រើ chip Nvidia Tegra 3 លើ ARM និងឧបករណ៍
តំលៃថោកៗ។ ចំណែក Tablet ស៊េរីខ្ពស់គឺប្រើប្រព័ន្ធប្រតិបត្តិការ Windows 8 Pro ដែលបំពាក់
chip Intel Ivy Bridge នឹងដាក់លក់តំលៃប្រហែល 700-800 USD៕
ដោយ៖ សិលា
ប្រភព៖ K14
 

Tags: Microsoft tablet Surface priced from 300 USD hightech