CamNews

ផលិតផលថ្មី 

CEO Tim Cook របស់ Apple ទទួលបានប្រាក់បៀវត្សខ្ពស់បំផុតនៅអាមេរិច

តាមអត្ថបទថ្មីបំផុតរបស់កាសែតWall Street Journal អ្នកគ្រប់គ្រងAppleដែលបន្ត
តំណែងពីស្ថាបនិកSteve Jobs បន្ទាប់ពីគាត់បានស្លាប់ទៅ បានទទួលប្រាក់បៀវត្ស
ខ្ពស់បំផុតនៅអាមេរិច ឡើងដល់៣៧៦លានដុល្លារ។

ប្រាក់ចំណូលសរុបដែលCEO Tim Cook របស់Apple ទទួលបានក្នុងឆ្នាំ២០១១ គឺខ្ពស់ជាង៣០០

លានដុល្លារបើប្រៀបជាមួយCEO ដែលមានប្រាក់ចំណូលខ្ពស់លំដាប់ទី២នៅអាមេរិច នោះគឺ
Larry Ellison, CEO របស់ក្រុមហ៊ុនបច្ចេកវិទ្យាOracle -៧៦លានដុល្លារ។

Tim Cook ត្រូវបាន Apple ផ្តល់ប្រាក់បៀវត្ស១,៨លានដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែគាត់ត្រូវបានបំពេញ
បន្ថែមជិត១លានប័ណ្ណភាគហ៊ុនរបស់Apple ដែលតំលៃនៅលើទីផ្សារបច្ចុប្បន្នឡើងដល់៣៧៦
លានដុល្លារ។

CEO Tim Cook cua Apple nhan luong khung nhat nuoc My
CEO Tim Cook មានប្រាក់បៀវត្សខ្ពស់បំផុតនៅអាមេរិច

ក្នុងTop ៥ CEO ដែលទទួលប្រាក់ចំណូលខ្ពស់នៅមាន CEO Les Moonves of CBS -៦៩,៣លាន
ដុល្លារ; CEO របស់ J.C. Penney លោក Ronald Johnson - ៥៣,៣លានដុល្លារនិងCEO Sanjay
Jha របស់Motorola Mobility - ៤៦,៦លានដុល្លារ។

ទស្សនាវត្តីWSJ និងក្រុមហ៊ុនទីប្រឹក្សា គ្រប់គ្រង Hay Groupបានបង្ហាញពីការស្រាវជ្រាវអស់រយះ
ពេល៥ឆ្នាំ ដោយផ្អែកទៅលើបណ្តារការប្រកាសថ្មីៗនេះរបស់គណកម្មការមូលប័ត្រអាមេរិចដែល
បានផ្គត់ផ្គង់។ តាមការស្រាវជ្រាវមួយបែបទៀត ប្រាក់ចំណូលCEOទទួលបានមកពីការទូទាត់រវាង
(ប្រាក់បៀវត្សនិងប្រាក់រង្វាន់) និងចំណូលរយះពេលយូរ៕

ដោយ៖ nano
ប្រភព៖ VB


Tags: CEO Tim Cook apple hightech