បើតាមព័ត៌មានចចាមអារាមមួយ Apple កំពុងតែបន្ថយជាបណ្តើរៗ នូវបរិមាណផលិតរបស់
iPhone 5 ពេលថ្មីៗនេះ ដើម្បីរៀបចំជំហានដំបូងក្នុងការផលិត iPhone 5S និងស្មាតហ្វូនតំលៃ
ថោកមួយទៀតរបស់ Apple ដែលអាចនឹងបង្ហាញខ្លួន រួមពេលជាមួយ iPhone 5S ដែរ។
កាលវិភាគនៃផលិតរបស់ Apple ដែលបានកំនត់ក្នុងឆ្នាំ 2013
ប្រភពខាងលើក៏បានឲ្យដឹងថា Version iPhone តំលៃថោកមួយ ត្រូវបាន Apple បង្ហើបឲ្យដឹងតាំងពី
ឆ្នាំ 2011 ម៉្លេះ ហើយពេលនេះគឺជាពេលដ៏សមរម្យក្នុងការបង្ហាញខ្លួនផលិតផលនេះហើយ។ iPhone
តំលៃថោក នឹងបំពាក់នូវអេក្រង់ទំហំ 4 inch ដូច iPhone 5 ដែរ ប៉ុន្តែជំនួសឲ្យសំបកធ្វើពីអាលុយមី
ញ៉ូម និងកញ្ចក់ដូចនៅលើ iPhone 5, iPhone តំលៃថោកនឹងបំពាក់សំបកធ្វើពី polycarbon និងកែវ
វិញ។
Smartphone តំលៃថោករបស់ Apple បានបញ្ជាក់ឲ្យដឹងថា នឹងមានកម្រាស់ចាប់ពី 4-6mm ប៉ុណ្ណោះ
ពោលគឺវានឹងក្លាយជាស្មាតហ្វូនស្តើងជាងគេបំផុតឆ្នាំ 2013។ ទន្ទឹមនឹងនោះ iPhone តំលៃថោក ក៏
នឹងរចនាម៉ូដច្រើនពណ៌ គឺមានដល់ 6 ពណ៌ផ្សេងគ្នាសំរាប់អតិថិជនធ្វើការជ្រើសរើសផងដែរ។
ចំណែក iPhone 5S ប្រភពខាងលើក៏បានឲ្យដឹងថា ស្មាតហ្វូនជំនាន់ក្រោយនេះ នឹងបំពាក់នូវ
បច្ចេកវិទ្យា Scan ម្រាមដៃនៅក្រោមប៊ូតុង Home, camera 13MP រួមជាមួយអំពូល Flash ពីរ៕
ដោយ៖ សិលា
ប្រភព៖ K14