CamNews

ព័ត៌មានបច្ចេកវិទ្យា 

Windows Phone វ៉ាឈ្នះ iPhone នៅលើទីផ្សារ Mobile ២៤ប្រទេស

កាលពីពេលថ្មីៗនេះ Microsoft ទើបតែធ្វើសេចក្តីប្រកាសថា ក្រុមហ៊ុនទទួលបាននូវបរិមាណលក់ ចេញឯគ្គទត្តកម្ម ពីបណ្តាឧបករណ៍ Mobile ប្រើប្រព័ន្ធប្រតិបត្តិការ Windows Phone កាលពីរដូវ វិស្សមកាលចុងឆ្នាំកន្លងទៅនេះ។

បើតាមឯកសារពី IDC, Windows Phone នៅតែឈរនៅលំដាប់លេខរៀងទី៣ ក្នុងតារាងប្រព័ន្ធ ប្រតិបត្តិការ Mobile លំដាប់កំពូល ដែលគេប្រើប្រាស់ច្រើនជាងគេ។ ប្រព័ន្ធប្រតិបត្តិការ របស់ Microsoft ក៏ជាប្រព័ន្ធប្រតិបត្តិការដែលមានការអភិវឌ្ឍន៍ លឿនជាងគេបំផុត ជាមួយនឹងការកើន ឡើងដល់ ១៥៦% បើប្រៀបជាមួយនឹង ឆ្នាំ ២០១២។

ដើម្បីបញ្ជាក់ពីភស្តុតាង នៃភាពជោគជ័យរបស់ខ្លួន Microsoft បានបង្ហាញនូវតារាង ពីរផ្សេងគ្នា។ ក្នុងនោះតារាងទី១ គឺជាបណ្តាឈ្មោះប្រទេសទាំង ២៤ ដែលឧបករណ៍ Mobile ប្រើ Windows Phone មានបរិមាណលក់ចេញច្រើនជាង iPhone ក្នុងនោះរួមមានប្រទេសអ៊ីតាលី ហ្វាំងឡង់  ប៉ូឡូញ ឥណ្ឌា អាហ្រ្វិកខាងត្បូង នីហ្សេរីយ៉ា ....។ល។ ចំណែកតារាងទី២ គឺជាបណ្តាទីផ្សារ Mobile ដែល Windows Phone មានទីផ្សារភាគហ៊ុន ឈរនៅលំដាប់ទី២។

មនុស្សជាច្រើនបានយល់ឃើញថា ការដែល Microsoft ប្រកាសចេញនូវព័ត៌មាននេះ គឺគ្រាន់តែ ជាយុទ្ធសាស្រ្ត ទីផ្សាររបស់ខ្លួនតែប៉ុណ្ណោះ។ Microsoft នៅតែមានរយះចម្ងាយផ្លូវ វែងឆ្ងាយទៀត ដើម្បីដើរឲ្យទាន់ iPhone និងបណ្តាស៊េរី Galaxy របស់ Samsung ។ ប៉ុន្តែបើទោះជាយ៉ាងណាក៏ ដោយ លទ្ធផលខាងលើនេះ ពិតជាសក្តិសម ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន កាល ពីឆ្នាំមុន កន្លងទៅនេះ ក្នុងការប្រកួតប្រជែងនៅលើ ទីផ្សារ Mobile ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: Windows Phone iPhone iOS Mobile market Smartphone Hightech