CamNews

ព័ត៌មានបច្ចេកវិទ្យា 

Phablet របស់ Apple ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួន នៅក្នុងខែឧសភា ឆ្នាំនេះ

លទ្ធភាពច្រើន ដែលគំរូ phablet (ស្មាតហ្វូនមានទំហំធំ) របស់ Apple នឹងបង្ហាញខ្លួននៅក្នុងខែឧសភា ឆ្នាំ២០១៤ នេះ ដោយឡែកសម្រាប់ម៉ូដែល iPhone 6 នឹងមានការបង្ហាញខ្លួន នៅក្នុងខែកញ្ញា។

តាមប្រភពពី Yahoo ជប៉ុនបានឲ្យដឹងថា គំរូ phablet ថ្មីរបស់ Apple គឺមិនមែនជាសមាជិក ក្នុងមហា គ្រួសារ iPhone ហើយវាអាចបង្ហាញខ្លួនលឿនជាងការរំពឹងទុក។ Phablet របស់ Apple ត្រូវបានគេ រំពឹងថា នឹងបំពាក់នូវអេក្រង់ទំហំធំជាង ៥ អ៊ីន។ ក្រៅពីនេះ CPU របស់វា ក៏ត្រូវបានឲ្យដឹងថា នឹង ផលិតដោយ TSMC (ក្រុមហ៊ុន Chip តៃវ៉ាន់) ដែលផលិតលើដំណើរការ  20 nm។ ក្នុងនោះ chip A7 64-bit ដែលបំពាក់នៅលើ iPhone 5S និងជំនាន់ iPad 2013 ត្រូវបានផលិតនៅលើដំណើរការ 28 nm។  ទន្ទឹមនឹងព័ត៌មានចចាមអារាមស្តីពី ពេលវេលានៃការបង្ហាញខ្លួន phablet iPhone មានព័ត៌មានមួយ ចំនួនផ្សេងទៀត បានឲ្យដឹងថា iPhone 6 ដែលមានការរចនាម៉ូត ស្តើងជាង iPhone 5S សព្វថ្ងៃនេះ ទៀតនោះ នឹងធ្វើការបង្ហាញខ្លួន នៅក្នុងខែកញ្ញា ឆ្នាំ២០១៤។ បន្ថែមពីលើនេះ តំលៃលក់របស់ម៉ូដែល iPhone 5S នឹងត្រូវបានបញ្ចុះតំលៃមកសល់ត្រឹមប្រហែល ១០០ ដុល្លារ ប៉ុណ្ណោះ ពេល Apple បញ្ចេញ គំរូ phablet iPhone មក។

Concept iPhone 6 អេក្រង់ធំ ដែលរចនាម៉ូតដោយលោក Nirkola Cirkovic (រូបភាព៖ BRG)

បច្ចុប្បន្ន នៅមិនទាន់មានការសន្និដ្ឋានជាផ្លូវការណាមួយថា iPhone ជំនាន់ថ្មីរបស់ Apple នឹងមានការ រចនាម៉ូតយ៉ាងណានោះទេ ក៏ដូចជាគំរោងផែនការជាក់ស្តែងរបស់ក្រុមហ៊ុននេះ ក្នុងឆ្នាំ ២០១៤ យ៉ាង ណានោះដែរ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress


Tags: Phablet Apple iPhone Big Screen Smartphone Hightech