អតិថិជនម្នាក់នៅអាមេរិច មានសំណាងដោយរកឃើញស្មាតហ្វូន iPhone 4 របស់ខ្លួន
វិញដែលបានធ្វើជ្រុះចូលក្នុងទឹកបឹងកាលពី 6ខែមុន។ រឿងដែលភ្ញាក់ផ្អើលបំផុតនោះ
គឺក្រោយពីការរកឃើញវិញ ស្មាតហ្វូននៅអាចដំណើរការបាន។
កាលពី 6ខែមុន Ken Hovanes ប្រិយមិត្តអ្នកអានម្នាក់របស់គេហទំព័របច្ចេកវិទ្យា 9to5mac បានឲ្យ
ដឹងថា គាត់បានប្រហែសធ្វើឲ្យជ្រុះស្មាតហ្វូន iPhone 4 របស់ខ្លួននៅក្នុងទឹកបឹង Smith Lake នៅ
រដ្ឋ Alabama (សហរដ្ឋអាមេរិច)។ កំពស់នៃទឹកបឹងនេះ កាលនោះមានជម្រៅប្រហែលពីរម៉ែត្រ
ដែលធ្វើឲ្យគាត់មិនអាចរកឃើញវិញបាន iPhone ដែលធ្វើឲ្យជ្រុះនោះឡើយ។
iPhone 4 ដែលបានត្រាំក្នុងទឹកបឹង 6ខែនៅតែអាចដំណើរការបាន
កន្លះឆ្នាំក្រោយ, ចៃដន្យពេលមានឱកាសត្រលប់ទៅបឹង Smith Lake ម្តងទៀត ដោយមើលឃើញ
ទឹកបឹងរីងស្ទើរអស់ហើយនោះ, Ken Hovanes ក៏បានសំរេចចិត្តស្វែងរក iPhone ដែលបានធ្វើឲ្យ
ជ្រុះកាលពីមុននោះ។ រឿងដែលស្មានមិនដល់បានកើតឡើង គឺគាត់បានរកឃើញ iPhone ដែល
បានជ្រុះនោះវិញ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ ក្រោយពីលាងសំអាតស្អាតហើយ
ស្មាតហ្វូន iPhone របស់ Hovanes អាចបើកចេញ និងដំណើរការបានក្រោយពីត្រាំក្នុងទឹកអស់ជា
ច្រើនខែ។
តាមរយះអ្នកប្រើប្រាស់ខាងលើនេះ, Wi-Fi របស់ស្មាតហ្វូនត្រូវបានខូច, អេក្រង់ត្រូវបានបែកពណ៌
និងនៅមានខូចចំនុចមួយចំនួនទៀត ប៉ុន្តែប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយសំរាប់Ken Hovanes ព្រោះគាត់
ចង់បានតែឯកសាររបស់គាត់ដែលមាននៅក្នុងស្មាតហ្វូននេះតែប៉ុណ្ណោះ៕
ដោយ៖ សិលា
ប្រភព៖ VE