CamNews

ទូរស័ព្ទ 

iPhone 4,7 និង 5,5 inch រួមគ្នាបន្តលេចចេញ ក្នុងរូបភាពថ្មី

រូបភាពស្តីពីគំរូ Concept របស់ iPhone 6 បានបន្តលេចចេញឡើង ក្នុងរយះពេលថ្មីៗនេះ ប៉ុន្តែវាកម្រ ដែលទាំងពីរម៉ូដែល 4,7 inch និង 5,5 inch លេចចេញរូមគ្នា នៅក្នុងរូបភាពតែមួយ ដូចក្នុងរូបភាពថ្មី បំផុតនេះណាស់។

iPhone 6 ត្រូវបានគេសង្ឃឹមថា នឹងជំនាន់ដែលមានការធ្វើឲ្យប្រសើរ (Update) ខ្លាំង លេចធ្លោក្នុងប្រវត្តិ សាស្រ្ត iPhone។ បណ្តាព័ត៌មានចចាមអារាមបច្ចុប្បន្ននេះ បានឲ្យដឹងថា ម៉ូដែល 4,7 inch នឹងបង្ហាញ ណែនាំខ្លួននៅក្នុងខែកញ្ញា ឆ្នាំនេះ ក្នុងពេលដែលម៉ូដែល 5,5 inch ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួន នៅឆ្នាំក្រោយ។

ក្នុងពេលដែល ពេលវេលាដែល Apple ប្រកាសបង្ហាញ iPhone ថ្មីជាផ្លូវការ នៅពេលយូរនៅឡើយ ប៉ុន្តែ Sonny Dickson អ្នកដែលមានរហស្សនាមថា "សុបិនអាក្រក់" របស់ Apple ទើបតែធ្វើការបង្ហោះនូវ រូបភាពថ្មីស្តីពី iPhone 6។ រូបភាពបានបង្ហាញឲ្យយើងឃើញយ៉ាងច្បាស់ នូវគំរូ iPhone ពីរមានអេក្រង់ ផ្សេងគ្នាគឺ 4,7 inch និង 5,5 inch។ កាលពីឆ្នាំមុន បុរសជនជាតិអូស្រ្តាលីម្នាក់នេះ ក៏បានបង្កឲ្យមានការ ភ្ញាក់ផ្អើលដល់ពិភពបច្ចេកវិទ្យា ដោយបានបង្ហោះចេញរូបភាព ចចាមអារាមរបស់ iPhone 5S និង 5C មុនពេលដែលស្មាតហ្វូនទាំងពីរនេះ បង្ហាញខ្លួនជាផ្លូវការ។

គំរូ iPhone 6 ទាំងពីរក្នុងរូបភាពថ្មីនេះ សុទ្ធតែមានការរចនាម៉ូតដ៏ស្តើង គែមៗនៃស្មាតហ្វូន មានរាង មូលៗ ដូចទៅនឹង iPad mini។ ការដែលដំឡើងទំហំអេក្រង់ បានធ្វើឲ្យប៊ូតុង Power ត្រូវបានប្តូរមកដាក់ នៅជ្រុងខាងស្តាំដៃវិញ ពោលមិនបានបំពាក់នៅផ្នែកខាងលើ ដូចបណ្តា iPhone ស៊េរីមុនៗនោះទេ។

ខាងក្រោមនេះ គឺជារូបភាពចចាមអារាមថ្មីបំផុតនៃ iPhone 6 ទាំងពីរម៉ូដែល។ សូមទស្សនាដូច ខាង ក្រោម៖ 

 

ប្រែសម្រួល៖ សិលា
ប្រភព៖ zing, Sonny Dickson


Tags: iPhone 4.7 inch iPhone 5.5 inch iPhone 6 Smartphone Apple Hightech