នាយកប្រតិបត្តិក្រុមហ៊ុន Apple បាននិយាយថា Apple អាចផលិតបាន iPhone ធំជាងមុនហើយ គឺធំ ជាងបណ្តាឆ្នាំកន្លងមក។ ប៉ុន្តែហេតុអ្វីបានជាក្រុមហ៊ុន មិនធ្វើជាយូរមកហើយ? Cook បាននិយាយថា Apple បានជ្រើសរើសការរង់ចាំ និងផលិតចេញនូវផលិតផលមួយ ដែលក្រុមហ៊ុនបានគិត វានឹងល្អជាង មុន។ "បញ្ហានេះ មិនគ្រាន់តែអាចផលិតបាននូវទូរស័ព្ទមួយដែលធំជាងមុននោះទេ វាគឺជាការងារដែល ផលិតចេញបាននូវទូរស័ព្ទមួយគ្រឿង ដែលល្អជាងមុន នៅគ្រប់ទិដ្ឋភាពទាំងអស់។ តាមរយះនេះ យើង ខ្ញុំប្រគល់ទំនិញ នៅពេលដែលពួកគេបានត្រៀមខ្លួនរួចរាល់តែប៉ុណ្ណោះ ហើយយើងខ្ញុំគិតថា គ្រប់រឿង ទាំងអស់ នឹងល្អជាងមុន តាំងពីបច្ចេកទេសអេក្រង់ បច្ចេកទេសថ្ម រហូតដល់ Software"។
នាយកប្រតិបត្តិរបស់ Apple បានចែករំលែកបន្ថែមឲ្យដឹងថា នេះក៏ជារបៀបដែលក្រុមហ៊ុនបានផលិត ចេញនូវបណ្តាឧបករណ៍ដូចជា iPod, iPhone, iPad ហើយ Apple Watch ក៏ដូច្នេះដែរ។ Cook បាន ទទួលស្គាល់ថា ផលិតផលនេះ បានបង្ហាញខ្លួននៅលើទីផ្សារយឺតជាងគេ បើប្រៀបធៀបជាមួយនឹង បណ្តាគូប្រកួតប្រជែងផ្សេងទៀត ប៉ុន្តែ Apple Watch គឺតំណាងដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការគួបផ្សំបញ្ចូលគ្នានូវឧបករណ៍គ្រឿងផ្សំចន្លោះពី ៤០០ ទៅ៥០០ គ្រឿងនៅលើកូនឈីបតែមួយ គត់។ "នៅផ្នែកខាងក្នុងរបស់វា មានទាំងម៉ាស៊ីនកុំព្យូទ័រមួយ ដែលស្ថិតនៅក្នុងកូនឈីបនោះ។ អ្នកដឹង ទេ វាគឺជារឿងដំបូងគេមួយ ដែលពួកយើងបានធ្វើ"។
Cook នៅបាននិយាយបន្ថែម នូវបណ្តារឿងគួរឲ្យចាប់អារម្មណ៍មួយចំនួនទៀត ដូចខាងក្រោម:
ប្រែសម្រួល៖ សិលា
ប្រភព៖ the verge, tinhte