CamNews

ទូរស័ព្ទ 

iPhone 6 អាចនឹងបង្ហាញខ្លួន នៅក្នុងខែសីហា ខាងមុខនេះ

ថ្មីៗនេះ Reuters បានពាំនាំនូវប្រភពព័ត៌មានមួយពី តៃវ៉ាន់ ដែលបានឲ្យដឹងថា iPhone ជំនាន់បន្ទាប់ របស់ Apple (iPhone 6) អាចនឹងបង្ហាញខ្លួនឆាប់បំផុត នៅក្នុងខែសីហា ខាងមុខនេះ។ កាសែតរបស់ តៃវ៉ាន់បានឲ្យដឹងថា Apple នឹងមានម៉ូដែល iPhone ថ្មីពីរម៉ូដែល ជាមួយនឹងទំហំអេក្រង់ 4"7 និង 5"5 ឬ 5"6 ជំនួសឲ្យការផលិតតែមួយទំហំ ដូចបច្ចុប្បន្ននេះ។ iPhone 6 អេក្រង់ 4"7 នឹងបង្ហាញខ្លួននៅក្នុងខែ សីហា ក្នុងពេលដែលម៉ូដែលអេក្រង់ធំជាងនេះ នឹងបង្ហាញខ្លួន នៅក្នុងខែកញ្ញា។

ជាទម្លាប់របស់ Apple តែងតែបង្ហាញណែនាំ iPhone ថ្មីនៅក្នុងខែកញ្ញា ឬខែតុលា ប៉ុន្តែសម្រាប់លើក នេះ ពួកគេអាចនឹងមានការផ្លាស់ប្តូរ ដើម្បីបង្ហាញណែនាំឆាប់ជាងរាល់ដងបន្តិច។

ក្រៅពីអេក្រង់ធំជាងមុន iPhone 6 ត្រូវបានគេឲ្យដឹងថា នឹងមានការរចនាម៉ូតថ្មីស្រឡាង បើប្រៀប ជាមួយ iPhone 5s បច្ចុប្បន្ន។ យោងតាមបណ្តារូបភាពចចាមអារាម បានឲ្យឃើញថា iPhone 6 មាន សំបកធ្វើពីអាលុយមីញ៉ូម គែមរាងកោងៗដូចទៅនឹង iPad ជំនួសឲ្យគែមរាងជ្រុងៗដូច iPhone 5s។

Foxconn នឹងជាក្រុមហ៊ុនរៀបចំដំណើរការដំឡើងស្មាតហ្វូន ក្នុងពេលដែល Largan Precision គឺជា ក្រុមហ៊ុនផ្គត់ផ្គង់ម៉ូឌុលកាមេរ៉ា សម្រាប់ iPhone ថ្មីរបស់ Apple។ នេះបើយោងតាមប្រភព ព័ត៌មាន បញ្ជាក់ឲ្យដឹង៕

ប្រែសម្រួល៖ សិលា
ប្រភព៖ Reuters, tinhte


Tags: iphone 47 inch & 57 inch iPhone 6 Smartphone Apple Hightech