ទស្សនាវត្តី Fortune បានឲ្យដឹងថា, Apple កំពុងរៀបចំធ្វើការដាក់បង្ហាញ iPad Mini នៅក្នុងពិធី
ជាផ្លូវការមួយនៅថ្ងៃទី17/10 ខាងមុខនេះ។ បើតាមប្រភពពីក្រុមហ៊ុនពាណិជ្ជកម្មដ៏ធំមួយបានកំ-
នត់ថា Apple អាចនឹងផ្ញើសំបុត្រអញ្ជើញទៅអ្នកសារព័ត៌មាន ដើម្បីចូលរួមពិធីរបស់ខ្លួនចាប់ពី
ថ្ងៃទី10/10 នេះតទៅ។ តាមគំរោង, Apple សន្យាថានឹងដាក់លក់ iPad Mini នៅថ្ងៃទី 2/11។
ព័ត៌មានខាងលើអាចនឹងជឿជាក់បានច្រើន ព្រោះថារដូវ Shopping នៅចុងឆ្នាំកាន់តែខិតជិតមក
ដល់ហើយ។
ព័ត៌មានចចាមអារាមថ្មីៗនេះបាននិយាយថា, iPad Mini នឹងបំពាក់អេក្រង់ទំហំ7.85 inch, សំបក
តួម៉ាស៊ីនទាំងមូល ត្រូវបានស្រោបដោយលោហធាតុអាលុយមីញ៉ូម និងមាន Hardware ទាប
ជាង iPad 3។ ជាក់ស្តែង ផលិតផលនឹងដាក់លក់ជាមួយតំលៃសមរម្យមួយគឺស្ថិតចន្លោះពី 250
ដល់300 USD។
រូបភាពក្តៅហុយៗ ថ្មីបំផុតរបស់ iPad Mini
តាមប្រភពមួយផ្សេងទៀត, Nowhereelse ក៏បានបង្ហោះរូបភាពថ្មីៗបំផុតរបស់ iPad Mini ផងដែរ
ដោយយកទៅប្រៀបធៀបរូបរាងជាមួយគូប្រកួតប្រជែងពីរទៀតគឺ Kindle Fire HD និង Nexus 7។
សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា !
កំរាស់ 7,7 mm
ទម្ងន់ប្រហែល 332g
ទទឹងប្រវែងប្រហែល 13,5 cm
បណ្តោយជិត 20 cm
ដោយ៖ សិលា
ប្រភព៖ k14