CamNews

ព័ត៌មានបច្ចេកវិទ្យា 

Windows Phone អភិវឌ្ឍលឿនជាង ទាំង iOS និង Android ទៅទៀត

បើតាមប្រភពឯកសារពីក្រុមហ៊ុនវិភាគ Strategy Analytics ដែលបានបង្ហាញកាលពីពេលថ្មីៗនេះ
បានឲ្យដឹងថា បរិមាណលក់ទូរស័ព្ទប្រើ Windows Phone នៅក្នុងត្រីមាសទី៣ នេះ បានកើនឡើង
ដល់ជាង ២៧៥% បើប្រៀបជាមួយ ត្រីមាសដូចគ្នា កាលពីឆ្នាំមុន។

Windows Phone បានរក្សាបានតំណែងលេខរៀងទី៣ នៅក្នុងក្រុមប្រព័ន្ធប្រតិបត្តិការ Mobile
ដែលពេញនិយមបំផុត ពេលបច្ចុប្បន្ននេះ ក្នុងរយះពេលដ៏យូរគួរសមមួយ។ ជាក់ស្តែង ដើម្បីដើរ
ទាន់គូប្រជែងដូចជា Android និង iOS គឺ Windows Phone នៅមានរឿងជាច្រើនទៀត ដែលត្រូវ
ធ្វើនៅពេលខាងមុខ។

តាមរបាយការណ៍ពីក្រុមហ៊ុនវិភាគហិរញ្ញវត្ថុ Strategy Analytics បានឲ្យដឹងថា Windows Phone
បានកើនឡើងទីផ្សារភាគហ៊ុន របស់ខ្លួន ទ្វេដង នៅក្នុងត្រីមាសទី៣ កន្លងទៅនេះ ហើយទន្ទឹមនឹង
នោះ បានក្លាយទៅជាប្រព័ន្ធប្រតិបត្តិការទូរស័ព្ទ ដែលមានការអភិវឌ្ឍន៍ លឿនជាងគេបំផុត នៅលើ
ពិភពលោកផងដែរ។

ធ្វើដូចម្តេចដើម្បីឲ្យ Microsoft និងបណ្តាដៃគូសហការ អាចធ្វើបានរឿងនេះ? នោះគឺមកពី ការលក់
ស្មាតហ្វូន Windows Phone សរុបទាំងអស់បានចំនួន ១០,២ លានគ្រឿង នៅក្នុងត្រីមាសទី៣ នៅ
ឆ្នាំនេះ។ នេះគឺជាលើកទីមួយហើយ ដែលទូរស័ព្ទ Windows Phone អាចលក់បានក្នុងកំរិតចំនួន
ដ៏ច្រើនដូច្នេះ នៅក្នុងមួយត្រីមាស ក្នុងពេលដែល កាលពីត្រីមាសទី៣ ឆ្នាំ២០១២ ខ្លួនលក់បានតែ
ចំនួន ៣,៧លានគ្រឿង តែប៉ុណ្ណោះ។

បើតាមឯកសារពីបណ្តាញផ្សាយពាណិជ្ជកម្ម AdDuplex គឺ Nokia ដណ្តើមបានជិត 90% នៃទីផ្សារ
ភាគហ៊ុន Window Phone នៅលើទីផ្សារ។ ជាក់ស្តែង Nokia លក់ស្មាតហ្វូន Nokia Lumia បានសរុប
ទាំងអស់ជាង ៨,៨ លានគ្រឿង កាលពីត្រីមាសទី៣ ទើបតែកន្លងទៅថ្មីៗនេះ ហើយទីផ្សារភាគហ៊ុន
របស់ Window Phone ក៏បានកើនឡើងពីចំនួន ២% ទៅ ៤% ផងដែរ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ Vreview


Tags: Windows Phone develop faster iOS Android hightech