លទ្ធភាពច្រើន Apple នឹងបានបង្ហាញខ្លួន Version iPhone ជំនាន់ទី 7 (iPhone 5S) នៅខែកញ្ញា
ខាងមុខនេះ។ ក្នុងនោះ iPhone ថ្មីនឹងនៅតែរក្សាការរចនាម៉ូតដដែល បើប្រៀបជាមួយ iPhone 5។
ជាក់ស្តែង iPhone 6 សំរាប់ឆ្នាំ 2014 នឹងជារឿងមួយផ្សេងពីនេះ។
អ្នករចនាម៉ូតក្រាហ្វិក Johnny Plaid ទើបតែធ្វើការរចនាម៉ូតនូវ Version Concept មួយស្តីពីiPhone 6
ជាមួយនឹងការរចនាម៉ូតមិនមានស៊ុមព័ទ្ធអេក្រង់ ដ៏ស្អាតប្លែកភ្នែក ប៊ូតុង Home បង្រួមតូចជាងមុន ប្រើ
បច្ចេកវិទ្យាអេក្រង់ Retina ក៏ដូចជារន្ធសាកថ្មប្រភេទ Lightning ជំនាន់ថ្មី។
ខាងក្រោមនេះ គឺជារូបភាពមួយចំនួន នៃគំរូ iPhone 6 Version Concept ទស្សនាដូចតទៅ៖
បើសិនជា iPhone ជំនាន់ទី ៨ (iPhone 6) នឹងមានការរចនាម៉ូតដូច្នេះ តើប្រិយមិត្តទាំងអស់
គ្នាយល់ឃើញយ៉ាងម៉េចដែរ? ស្អាតទេ?
ដោយ៖ សិលា
ប្រភព៖ zng