CamNews

ទូរស័ព្ទ 

iPhone 7 Plus នឹងមានពីរម៉ូដែលផ្សេងគ្នា ក្នុងនោះមួយម៉ូដែល មានកាមេរ៉ាក្រោយ ដល់ទៅពីរ

យោងតាមប្រភពព័ត៌មានពីអ្នកវិភាគ Ming-Chi Kuo របស់ក្រុមហ៊ុន KGI ដែលជា អ្នកវិភាគម្នាក់បាន ផ្តល់ព័ត៌មានត្រឹមត្រូវបានច្រើនស្តីពីផលិតផល Apple បានឲ្យដឹងថាiPhone 7 Plus ដែលជាស្មាតហ្វូន ស៊េរីបន្ទាប់ ដែលនឹងបង្ហាញខ្លួន នៅឆ្នាំនេះរបស់ក្រុមហ៊ុន Apple នឹងមានពីរម៉ូដែលផ្សេងគ្នា ក្នុងនោះ មួយម៉ូដែលមានកាមេរ៉ាក្រោយចំនួនមួយ និងមួយម៉ូដែលទៀតមានកាមេរ៉ា ក្រោយដល់ទៅពីរ។ សម្រាប់ម៉ូដែលមានកាមេរ៉ាពីរ នឹងត្រូវបានដាក់លក់ក្នុងតម្លៃខ្ពស់ជាង ម៉ូដែលមាកាមេរ៉ាមួយ។ បើតាម ការរំពឹងទុក បរិមាណ iPhone 7 Plus ប្រមាណពី ២៥% ទៅ ៣៥% នឹងជាម៉ូដែលមានកាមេរ៉ាក្រោយ ពីរ។


ចាប់ពីឆ្នាំ២០១៤ មក យើងទទួលបាននូវព័ត៌មានចចាមអារាមថា iPhone នឹងប្រើប្រាស់កាមេរ៉ាមាន​Sensor ច្រើន ប៉ុន្តែមកដល់ពេលនេះ ព័ត៌មាននេះមិនទាន់មានក្លាយជាការពិតនៅឡើយទេ។

កាលពីឆ្នាំមុន Apple បានទិញយក LinX ដែលជាក្រុមហ៊ុនមួយស្រាវជ្រាវពីការបង្កើត នូវបណ្តាប្រព័ន្ធ កាមេរ៉ាមាន Sensor ច្រើនសម្រាប់ទូរស័ព្ទកម្រាស់ស្តើងៗ។ លក្ខណៈសម្បត្តិពីមុនរបស់ LinX បានឲ្យ ដឹងថា ពួកគេនឹងរួមបញ្ចូលគ្នានូវកាមេរ៉ាទំហំ 12MP ចំនួនពីរ ដែលក្នុងនោះមួយជាកាមេរ៉ា Wide មានបច្ចេកវិទ្យាទប់រំញ័រ និងមួយទៀតជាកាមេរ៉ា Telephoto។

បើសិនជាព័ត៌មានខាងលើនេះ ពិតមែននោះ iPhone 7 Plus កាមេរ៉ាពីរ នឹងផ្តល់នូវគុណភាពរូបភាព ច្បាស់ហ្មត់ល្អ មិនចាញ់រូបភាពដែលថតចេញពីកាមេរ៉ាជំនាញ ប៉ុន្មានឡើយ៕

- អានអត្ថបទ៖ iPhone 5se នឹងប្រើប្រាស់ឈីប Apple A9 ដូចនឹង iPhone 6s ជំនួសឲ្យឈីប Apple A8
- អានអត្ថបទ៖ Samsung Gear S2 Classic ពណ៌ Rose Gold និង Platinum ចាប់ផ្តើមបញ្ចេញ លក់ ហើយ ក្នុងតម្លៃប្រហែល ៥២១ ដុល្លារ

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ AppleInsider, Tinhte


Tags: iPhone 7 Plus Dual-Camera iSight Apple Smartphone Hightech