ស្មាតហ្វូន K900 របស់ Lenovo មានកម្រាស់តែ 6,9 mm និងមានចំនុចជាច្រើនមិនចាញ់នឹង
Galaxy S4 របស់ Samsung ទើបតែត្រូវបានដាក់លក់នៅលើទីផ្សារ ប្រទេសចិន។
បង្ហាញខ្លួនជាផ្លូវការ នៅ CES 2013, Lenovo K900 ទើបតែត្រូវបានដាក់លក់នៅលើទីផ្សារ
ប្រទេសចិន ក្នុងតំលៃ ៥៤០ ដុល្លារ។ ផលិតផលនេះ នឹងបង្ហាញខ្លួននៅលើទីផ្សារ ប្រទេស
ផ្សេងៗទៀត នៅក្នុងថ្ងៃខាងមុខ ឆាប់ៗនេះ។
Lenovo K900 ធ្លាប់បានបង្កឲ្យមានការចាប់អារម្មណ៍ខ្លាំងនៅ CES ដោយសាររូបសណ្ឋាន ខ្លាំង
រួមមាន អេក្រង់ទំហំ 5,5 inch Full HD, chip Intel Atom Z2580 Dual Core ល្បឿន 2 GHz, RAM
2 GB និងកាមេរ៉ាក្រោយ 13 megapixel (f/1.8) ប្រើ Sensor Sony Exmor។
ការរចនាម៉ូតរបស់ស្មាតហ្វូន ក៏មានលក្ខណៈពិសេសគួរសម ក្នុងពេលដែលសំបកទាំងមូលរបស់
វា ធ្វើអំពីដែកថែបអ៊ីណុក រួមផ្សំជាមួយ polycarbonate មិនអាចដោះសំបកបាន (ដូច iPhone 5 ,
HTC One...)។ វាមានកម្រាស់តែ 6,9 mm, ទម្ងន់ 162 g និងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android
4.2 Jelly Bean៕
ដោយ៖ សិលា
ប្រភព៖ zng