CamNews

ព័ត៌មានបច្ចេកវិទ្យា 

Samsung នឹងសើរើផ្លាស់ប្តូរ តំណែងបុគ្គលជាន់ខ្ពស់ ចំនួន ២០០ នាក់ នៅចុងឆ្នាំនេះ

បុគ្គលិកជាន់ខ្ពស់ ដែលប្រឈមមុខនឹងការសើរើតំណែងជាងគេនោះគឺ ប្រធានគ្រប់គ្រងផ្នែក ឧបករណ៍​ចល័ត លោក Koh Dong-jin រួមជាមួយនឹងបណ្តាអ្នកជំនួយការរបស់លោកគឺ Rhee In-jong (ផ្នែក Software) និង Roh Tae-moon (ផ្នែក Hardware)។ មុននេះ Rhee In-jong និង Roh Tae-moon ធ្លាប់​ត្រូវបានគេចាត់ទុកថា ជាបេក្ខភាពលេចធ្លោជាងគេ ក្នុងការកាន់តំណែងជា ប្រធានគ្រប់គ្រងផ្នែក ឧបករណ៍ចល័ត ក្នុងថ្ងៃអនាគត។ ជាក់ស្តែងបន្ទាប់ពីមានបញ្ហាយ៉ាងធ្ងន់ធ្ងរលើ Note 7  អនាគតរបស់ ពួកគេ ប្រែក្លាយជាមានភាពស្រពិចស្រពិលវិញ។

គួរបញ្ជាក់ផងដែរ មុនក្លាយជាប្រធានផ្នែកឧបករណ៍ចល័ត លោក Koh Dong-jin គឺជាប្រធានផ្នែក​ស្រាវជ្រាវ និងអភិវឌ្ឍឧបករណ៍ចល័ត (mobile R&D) និងបានដឹកនាំបណ្តាគម្រោងអភិវឌ្ឍស្តីពី ប៊ិក  S-Pen និង feature ស្គែនប្រស្រីភ្នែកយ៉ាងពិសេសនៅលើ Note 7។ បើតាមការកំណត់បញ្ជាក់របស់ បុគ្គលិក Samsung មួយចំនួន បានឲ្យដឹងថា ការសើរើតំណែងលោក Koh Dong-jin ក្រោយពីការកាន់​តំណែងបានរយះពេលតែមួយឆ្នាំ អាចជះឥទ្ធិពលអាក្រក់ ដល់សតិអារម្មណ៍របស់ បណ្តាបុគ្គលិក ជាន់ខ្ពស់ដទៃផ្សេងទៀត ក៏ដូចជា ដាក់សម្ពាធយ៉ាងខ្លាំងទៅលើ អ្នកដែលនឹងមកកាន់តំណែងជំនួស លោក Koh Dong-jin៕

- Samsung បញ្ចេញ Tablet កាត់​ Laptop Galaxy TabPro S Gold Edition ដំឡើង RAM ឡើង 8 GB និង SSD 256 GB

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ koreaherald, tinhte


Tags: Samsung Reshuffle Smartphone Koh Dong-jin Hightech