CamNews

ទូរស័ព្ទ 

រំលឹកឡើងវិញ បណ្តាជំហានសំខាន់ៗ ក្នុងប្រវត្តិសាស្រ្ត Camera Phone របស់ Nokia

Nokia ទើបតែធ្វើការបង្ហាញណែនាំនូវស្មាតហ្វូន Lumia 1020 នៅព្រឹត្តិការណ៍មួយ ឯទីក្រុង New
York ហើយត្រូវបានចាត់ទុកថាជា កូនសោរគន្លឹះថ្មីមួយរបស់ក្រុមហ៊ុន ក្នុងប្រភេទស្មាតហ្វូនដែល
សង្កត់ធ្ងន់ទៅលើកាមេរ៉ា ឬហៅម៉្យាងទៀតថា Camera Phone។

នេះគឺជាស្មាតហ្វូនទីពីររបស់ Nokia ដែលបានបំពាក់កាមេរ៉ាមាន Sensor 41MP កាណុងមាន 6
Lens របស់ Carl Zeiss រួមជាមួយសមត្ថភាពការពារនូវរំញ័រពេលថតរូប អំពូល Xenon flash និង
Software ថតរូប Nokia Pro Cam

បើទោះបីជាបានបំពាក់នូវ Features ជាច្រើនដោយផ្តោតលើកាមេរ៉ា ក៏ប៉ុន្តែ Lumia 1020 មិនមែន
ជាទូរស័ព្ទដំបូងគេរបស់ Nokia ដែលផ្តោតទៅលើការអភិវឌ្ឍន៍កាមេរ៉ា នោះឡើយ។ ខាងក្រោម
នេះ គឺជា Camera Phone មួយចំនួន ដែលត្រូវបានគេចាប់អារម្មណ៍ក្នុងប្រវត្តិសាស្រ្ត កាមេរ៉ាទូរស័ព្ទ
របស់ Nokia ក្នុងរយះពេល 10 ឆ្នាំកន្លងមកហើយនេះ ដែលបានប្រមូលផ្តុំដោយគេហទំព័របច្ចេកវិទ្យា
Cnet។ ទស្សនាដូចតទៅ៖

ជំហានដំបូងគឺ Nokia 7650

Nokia 7650 គឺទូរស័ព្ទដំបូងគេរបស់ Nokia ដែលបានបំពាក់នូវកាមេរ៉ា ដែលពេលនោះមានទំហំ
តែVGA (640x480 px) និងមានមេម៉ូរីក្នុងតែ 4MB ក៏គ្រប់គ្រាន់នឹងប្រើដែរ។ Nokia 7650 ត្រូវបាន
បង្ហាញណែនាំខ្លួននៅឆ្នាំ 2002។

អភិវឌ្ឍដល់ megapixel: Nokia 7610

Nokia 7610 មានកាមេរ៉ាទំហំ 1MP និងបានបង្ហាញខ្លួនកាលពីឆ្នាំ 2004  ។

ឡើងដល់ 2MP: Nokia N90

Nokia N90 គឺជាទូរស័ព្ទដែលបានបំពាក់កាមេរ៉ា 2MP ដំបូងគេរបស់ Nokia ហើយក៏ជាទូរស័ព្ទ
Nokia ដែលបានបំពាក់នូវកាណុង Carl Zeiss ដំបូងគេផងដែរ។ វាត្រូវបានបង្ហាញខ្លួន កាលពី
ឆ្នាំ 2005 ។

ឡើងដល់ 5MP: Nokia N95

Nokia N95 បានបំពាក់កាមេរ៉ាទំហំ 5 MP និងបានបង្ហាញខ្លួនកាលពីឆ្នាំ 2006 ។

Flash Xenon បង្ហាញខ្លួន: Nokia N82

Nokia N82 បំពាក់នូវកាមេរ៉ាទំហំ 5MP ប៉ុន្តែវាត្រូវបានបំពាក់បន្ថែមនូវអំពូល flash Xenon ជាមួយ
កាណុង Carl Zeiss, zoom 10x, បង្ហាញខ្លួនឆ្នាំ 2007 ។

ឡើងដល់ 8MP: Nokia N86

Nokia N86 ជាទូរស័ព្ទដំបូងគេរបស់ Nokia ដែលបានបំពាក់កាមេរ៉ា 8MP និងបង្ហាញខ្លួនកាលពី
ឆ្នាំ 2009។

ឡើងដល់ 12MP: Nokia N8

Nokia N8 បំពាក់នូវកាមេរ៉ាទំហំ 12 MP និងបានបង្ហាញខ្លួនកាលពីឆ្នាំ 2010 ។

ឡើងដល់ចំនុចកំពូល ពេលបច្ចុប្បន្ន 41MP: Nokia PureView 808

Nokia PureView 808 ជាស្មាតហ្វូន Nokia ដំបូងគេដែលបានបំពាក់ កាមេរ៉ាយក្ស ទំហំធំគឺ 41 MP
ដែលបានបង្ហាញខ្លួនកាលពីឆ្នាំ 2012 កន្លងទៅនេះ។

Nokia Lumia 920

គ្រួសារស្មាតហ្វូន Nokia ត្រកូល Lumia បានធ្វើការផ្តោតទៅលើកាមេរ៉ា យ៉ាងឆាប់រហ័ស។ បើ
ទោះជាគុណភាពនៃរូបភាព មិនមែនពេលណាក៏ភ្លឺច្បាស់ល្អ អស្ចារ្យ ប៉ុន្តែជាមួយកាមេរ៉ា 8.7MP
របស់ Lumia 920 បណ្តារូបភាពរបស់វា ក៏ត្រូវបានអ្នកប្រើប្រាស់វាយតំលៃខ្ពស់ផងដែរ ជាពិសេស
ថតក្នុងលក្ខខណ្ឌខ្វះពន្លឺ។ Lumia 920 បានបង្ហាញខ្លួនកាលពីខែកញ្ញា ឆ្នាំ 2012 កន្លងទៅនេះ៕

ដោយ៖ សិលា
ប្រភព៖ VReview


Tags: history of the Nokia camera phone smartphone hightech