ប្រភពព័ត៌មានចចាមអារាមមួយចេញពីរោងចក្ររបស់ Apple បានឲ្យឃើញថា iPhone 6S និង 6S Plus នឹងត្រូវបានក្រុមហ៊ុនធ្វើការដំឡើងលក្ខណៈសម្បត្តិល្អជាងមុន មួយកំរិតថែមទៀត។
រូបភាពមួយសន្លឹក ដែលត្រូវបានគេឲ្យដឹងថា បានចចាមអរាមចេញពីរោងចក្រផលិត iPhone របស់ Foxconn ទើបតែបានបែកធ្លាយនៅលើ Weibo។ តែប៉ុន្មាននាទីក្រោយមក ម្ចាស់គណនីនោះ បានលុប រូបបង្ហោះនោះចោលវិញ ប៉ុន្តែព័ត៌មានស្តីពី iPhone 6S នៅតែត្រូវបានបែកខ្ចរខ្ចាយយ៉ាងទូលំទូលាយ និងត្រូវបានគេហទំព័របច្ចេកវិទ្យាជាច្រើន យកមកសរសេរចុះផ្សាយផងដែរ។
អាន៖ iPhone 6C តម្លៃធូរថ្លៃ អាចនឹងប្រើប្រាស់ សំបកធ្វើពីលោហធាតុ មិនមែនជ័រដូច 5C
ឯកសារស្តីពី iPhone 6S បុគ្គលិកម្នាក់នៅក្នុងរោងចក្រ Foxconn បង្ហោះនៅលើបណ្តាញសង្គម (រូបភាព៖ Weibo)
តាមរយះរូបភាពបែកធ្លាយខាងលើ រោងចក្រ Foxconn កំពុងតែធ្វើការដំឡើងគំរូ iPhone ថ្មីពីរគំរូ។ គំរូ ទាំងពីរនេះ សុទ្ធតែប្រើម៉ូឌុលកាមេរ៉ាឡើងដល់ 12 MP គាំទ្រថតវីដេអូ 4K និង slow-motion ល្បឿន 240 fps។
អាន៖ លេចចេញរូបរាង និងលក្ខណៈសម្បត្តិរបស់ LG G4 S ម៉ូដែលតម្លៃទាបរបស់ LG G4
ទន្ទឹមនឹងនោះ iPhone ថ្មីក៏នឹងបំពាក់នូវ RAM កើនឡើងទ្វេដងដល់ទំហំ 2 GB កាមេរ៉ាមុខទំហំ 5 MP។ ស្មាតហ្វូនគាំទ្រ Network LTE Cat 6 និងប្រើថាមពលថ្ម ដែលអាចមានបរិមាណខ្លាំងជាងមុន។ និយាយ ពីការរចនាម៉ូត iPhone 6S ត្រូវបានគេរំពឹងទុកថា មិនមានអ្វីខុសប្លែកច្រើនពី iPhone 6 នោះទេ។ បើសិន ជាដំណើរការផលិតប្រព្រឹត្តទៅដោយរលូន លទ្ធភាពច្រើន Apple នឹងធ្វើការបង្ហាញណែនាំ iPhone ថ្មី ទាំងពីរស៊េរីនេះ នៅក្នុងខែកញ្ញា ដូចរាល់ឆ្នាំ៕
អាន៖ លេចចេញវីដេអូតេស្ត Galaxy A8 ស្មាតហ្វូនដ៏ស្តើងរបស់ Samsung
ប្រែសម្រួល៖ ករុណា
ប្រភព៖ zing