CamNews

ព័ត៌មានបច្ចេកវិទ្យា 

លេចចេញរូបភាព iOS 8 ប្រើនៅលើ iPhone 5s មាន app Healthbook, TextEdit, Preview...

ថ្មីៗនេះគេហទំព័រ PhoneArena ទទួលបាននូវរូបភាពថតអេក្រង់របស់ iPhone 5s មួយគ្រឿង ដែល
កំពុងប្រើ iOS 8។ បើសិនជារូបភាពវាពិតជាត្រឹមត្រូវមែននោះ វើហ្សិនប្រព័ន្ធប្រតិបត្តិការនេះ នឹងមាន
បន្ថែមនួវ Application ថ្មីៗមួយចំនួនដូចជា Healthbook, TextEdit, Preview, Watch Utility , Tips និងរូមមាន icon iTunes Radio ផងដែរ។ ព័ត៌មានចចាមអារាមមុននេះ ក៏ធ្លាប់បានឲ្យដឹងថា បណ្តា Applications ខាងលើនេះ នឹងលេចចេញនៅលើ iOS ជំនាន់បន្ទាប់។



ជាមួយនឹងព័ត៌មានចចាមអារាមជាច្រើនកន្លងមក បូករួមជាមួយនឹងរូបភាពចចាមអារាមនៅថ្ងៃនេះ យើងអាចប៉ាន់ស្មានបានថា  Apple កំពុងធ្វើការសាកល្បងប្រព័ន្ធប្រតិបត្តិការវើហ្សិនថ្មី មុនពេល បង្ហាញវា នៅក្នុងព្រឹត្តិការណ៍ WWDC ដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងខែមិថុនា ខាងមុខនេះ។ នៅពេលវេលានោះ Apple តែងតែបង្ហាញណែនាំ វើហ្សិនបេតារបស់ iOS ថ្មី ក្រោយមករហូតដល់ ខែកញ្ញា ក្រុមហ៊ុននឹងដាក់ចេញ នូវវើហ្សិនផ្លូវការដល់អ្នកប្រើប្រាស់៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte


Tags: iOS 8 iPhone 5S Apple Hightech