គេហទំព័រ NowWhereElse និង uSwitch ទើបតែទទួលបានរូបភាពពីរសន្លឹក ដែលត្រូវបានគេដឹងថា ជារូបគំនូសព្រាង នៃការរចនាម៉ូតរបស់ iPhone 7 និង iPhone 7 Plus (ឬ 7 Pro)។ ចំនុចខុសគ្នាដែល មើលឃើញច្បាស់បំផុតនៃម៉ូដេលទាំងពីរនេះគឺ iPhone 7 ធម្មតាមានកាមេរ៉ាក្រោយ តែមួយប៉ុណ្ណោះ ក្នុងពេលដែល iPhone 7 Plus មានកាមេរ៉ាដល់ទៅពីរ។ យើងក៏ធ្លាប់បានឮម្តងរួចមកហើយស្តីពីបញ្ហានេះ កាលពីដើមឆ្នាំ ហើយពេលនេះ ដូចជា Apple បានធ្វើការសម្រេចជាចុងក្រោយ។
ទំហំចង្កោមកាមេរ៉ានៅលើ iPhone 7 ក៏មានទំហំធំជាងច្រើនគួរសម បើប្រៀបជាមួយនឹង 6s បច្ចុប្បន្ន ប៉ុន្តែវានៅតែមានភាពលយចេញមកក្រៅបន្តិចដដែល។ ដូចទៅនឹងបណ្តាព័ត៌មានចចាមអារ៉ាម កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ iPhone ស៊េរីទាំងពីរម៉ូដែលនេះ នឹងមានរន្ធ Smart Connector ដើម្បី ធ្វើតណភ្ជាប់ជាមួយនឹង ឧបករណ៍គ្រឿងផ្សំបានទូលំទូលាយជាងមុន ហើយវានឹងមិនមានរន្ធដោត កាសប្រភេទ Jack នោះទេ។ ប្រភពព័ត៌មានរបស់ uSwitch ក៏បាននិយាយឲ្យដឹងបន្ថែមថា ខ្សែជ័រ អង់តែងដែលមាននៅលើ iPhone 6/6s នឹងមានតែនៅលើផ្នែកគែមៗរបស់ iPhone 7/7 Plus តែ ប៉ុណ្ណោះ ពោលគឺមិនមានកាត់តាមទទឹងតួស្មាតហ្វូន នៃផ្នែកខាងក្រោយទៀតនោះទេ៕
-អានអត្ថបទ៖ Galaxy Note 6 នឹងបង្ហាញខ្លួន នៅថ្ងៃទី១៥ ខែសីហា នៅសហរដ្ឋអាមេរិច?
ប្រែសម្រួល៖ មង្គល
ប្រភព៖ Tinhte