CamNews

បច្ចេកវិទ្យា 

អាមេរិច៖ iPhone 4 Free, iPhone 4S តំលៃ 99 USD

កាលពីម្សិលមិញ Apple បានធ្វើការបង្ហាញណែនាំ iPhone 5 ជាផ្លូវការនៅពិធីផ្ទាល់
ខ្លួន
មួយ ប្រារព្ធនៅទីក្រុង San Francisco, អាមេរិច។ វាជាស្មាតហ្វូនជំនាន់ទី6 ចាប់
តាំងពី
iPhone ដំបូងបង្ហាញខ្លួនកាលពីឆ្នាំ2007។

iPhone 5 មានការផ្លាស់ប្តូរច្រើនគួរសមពីការរចនាម៉ូដផ្នែកខាងក្រៅ ក៏ដូចជាអាប់ហ្រេ្គដកម្មវិធី
Software
។ ជាមួយនឹងការបង្ហាញខ្លួនរបស់ iPhone 5, Apple ក៏បានអាប់ឌេតបណ្តាផលិតផល
ទូរស័ព្ទរបស់ខ្លួនមួយចំនួន ដែលក្នុងនោះឈប់ធ្វើការផលិតស៊េរី iPhone 3GS, ដាក់ iPhone 4
8GB ជា Version Free។ iPhone 4S នឹងនៅសល់តែ Version 16GB​ និងក្លាយជា Version ដែល
មានតំលៃថោក (តំលៃនៅអាមេរិចគឺ 99 USD រួមជាមួយកិច្ចសន្យា 2ឆ្នាំ)។

iPhone 4 8GB តំលៃ Free, iPhone 4S 16GB តំលៃ 99 USD

ដូច្នេះ បណ្តាស៊េរីទូរស័ព្ទ iPhone ដែលលក់ចេញនៅពេលខាងមុខ នឹងមានលទ្ធភាពប្រើប្រាស់
ទាំងប្រព័ន្ធ Network GSM និង CDMA (iPhone 3GS ពីមុនអាចប្រើបានតែប្រព័ន្ធ GSM)។ កត្តា
នេះនឹងជួយឲ្យ Apple កាន់តែមានឥទ្ធិពលខ្លាំង ក្នុងការគ្រប់គ្របដណ្តប់លើបណ្តាទីផ្សារធំៗនៅ
អាមេរិច ក៏ដូចជានៅអឺរ៉ុប៕

ដោយ៖ សិលា
ប្រភព៖ TTE


Tags: iPhone 4 free iPhone 4S price 99usd iphone 3GS smartphone apple hightech