CamNews

ព័ត៌មានបច្ចេកវិទ្យា 

iPhone តំលៃថោក និង iPad Mini 2 នឹងមានផលិតផល ចាប់ពីខែសីហា

ប្រភពពី Digitimes បានឲ្យដឹងថា Pegatron បានដណ្តើមបាន កិច្ចសន្យា រៀបចំដំឡើង iPhone
តំលៃថោក ដែលមានសំបកធ្វើពីជ័រ រួមជាមួយ iPad Mini ជំនាន់ទី 2 ផងដែរ។ ពេលវេលាកំនត់
ជាក់លាក់មួយ ដែលក្រុមហ៊ុននេះ ត្រូវប្រគល់ផលិតផលឲ្យ Apple វិញនោះ គឺចាប់ពីខែសីហា
ឆ្នាំនេះ។

ការអាប់ឌេតធំបំផុតនៅលើ iPad Mini ជំនាន់ទី 2 គឺជាអេក្រង់មានកំរិតពន្លឺ ភ្លឺច្បាស់ត្រជាក់ភ្នែក
កំរិតស្តង់ដារ Retina (2.048 x 1.536 pixel) ។ វាអាចនៅតែរក្សារូបរាងដើម សំបកមិនអាចដោះ
បានដូចជំនាន់មុន។ ក្នុងនោះ iPhone តំលៃថោក នឹងប្រើប្រាស់រូបសណ្ឋាន Hardware ទាប
ជាងមុន ក៏ដូចជាប្រើសំបកធ្វើពីជ័រ ដើម្បីបន្ថយនូវតំលៃលក់ចេញ។

iPad Mini 2 និង iPhone តំលៃថោក ត្រូវបានធ្វើការសន្និដ្ឋានថា នឹងបង្ហាញខ្លួននៅខែតុលា ខាង
មុខនេះ ហើយនេះក៏ជាពេលវេលា ដែលឆ្នាំមុន Apple បានធ្វើការបង្ហាញខ្លួន iPad Mini ជំនាន់
ដំបូង ផងដែរ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: iPhone cheap iPad Mini 2 apple hightech