CamNews

ព័ត៌មានបច្ចេកវិទ្យា 

Sony បង្ហាញខ្លួន USB 2-in-1 សម្រាប់ smartphone និង tablet Android

សម្រាប់ smartphone និង tablet Android មួយចំនួន ប្រសិនបើមានតែមេម៉ូរីខាងក្នុង មិនអាច ដាក់ថែមនូវមេម៉ូរីក្រៅបាន គឺពួកវាងាយនឹងជួបនូវបញ្ហា ខ្វះទំហំ (Space) ក្នុងការផ្ទុកទិន្នន័យ។ ដើម្បីដោះស្រាយនូវបញ្ហានេះ Sony ទើបតែបង្ហាញនូវដំណោះស្រាយថ្មីមួយនោះគឺ USB 2-in-1 ដែល Support ទាំងតំណភ្ជាប់ប្រភេទរន្ធ USB និង microUSB។

USB ដ៏មានប្រយោជន៍របស់ Sony នេះមានក្បាលតំណភ្ជាប់ពីរប្រភេទផ្សេងគ្នាគឺ USB និង microUSB។ តាមរយះនេះ អ្នកប្រើប្រាស់អាចប្រើផលិតផលនេះ ដើម្បីចំលងឯកសារ (Copy) ពី កុំព្យូទ័រទៅ smartphone និង tablet បានយ៉ាងងាយស្រួល។ នេះគឺជាការបំពេញបន្ថែម ដ៏មាន ប្រយោជន៍ សម្រាប់ឧបករណ៍ Mobile ទាំងឡាយណា ដែលមានអង្គចងចាំ ក្នុងម៉ាស៊ីនតិចតួច ហើយវាក៏ងាយស្រួលសម្រាប់អ្នក ដែលចង់ទស្សនាវីដេអូភាគទំហំធំៗ ដោយមិនចាំបាច់ចំលង ចូលកាតមេម៉ូរីក្រៅ ឬប្រើប្រាស់ Wifi/3G ដើម្បីដោនឡូត (Download) ទៀតទេ។​ 

USB 2-in-1 របស់ Sony នេះមានបីទំហំសម្រាប់ជ្រើសរើសគឺ 8 GB, 16 GB និង 32 GB។ ផលិត ផលនេះវា​ Support ជាមួយបណ្តាឧបករណ៍ Mobile ដែលប្រើប្រព័ន្ធប្រតិបត្តិការ Android ចាប់ពី 4.0.3 Ice Cream Sandwich ដល់ 4.3 Jelly Bean (Android 4.4 KitKat តាមករណីមួយៗ)។ Applications មួយចំនួន ដើម្បីគ្រប់គ្រងទិន្នន័យ នឹងត្រូវផ្គត់ផ្គង់តាមរយះ Google Play ដើម្បីឲ្យអ្នក ប្រើប្រាស់អាច ចំលងឯកសារ, លុបចោល, ចាក់មើល ក៏ដូចជារៀបចំបណ្តា Files ទាំងនោះ។

ផលិតផលថ្មីរបស់ Sony នេះនឹងបង្ហាញខ្លួន នៅខែមករា ឆ្នាំ២០១៤ ជាមួយតំលៃលក់ ១៩,៩៩ ដុល្លារ សម្រាប់ ទំហំ 8 GB, ២៩,៩៩ សម្រាប់ 16 GB និង ៦២,៩៩ ដុល្លារ សម្រាប់ 32 GB ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងទៀត៖

- កម្មករ ៥នាក់ បានស្លាប់ ក្នុងរោងចក្រផលិត iPhone 5C
- Samsung ព្យាយាម "បិទមាត់" អតិថិជន ដែលប្រើប្រាស់ Galaxy S4 ឆេះខូច (មានវីដេអូ)

- iPhone 5S និង 5C មានការលក់ចេញ កើនឡើងខ្លាំងជាង កាលទើបបង្ហាញខ្លួន

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview

 


Tags: Sony 2-in-1 USB Android smartphones Tablets Hightech