CamNews

ទូរស័ព្ទ 

iPhone 6 នឹងមិនប្រើអេក្រង់ ទំនើប sapphire ?

ទូរស័ព្ទឆ្លាតវៃ iPhone 6 នៅតែជាផលិតផលដែលមានភាពអាថ៌កំបាំងបំផុត ដូច្នេះ មានសំនួរ
ជាច្រើន ត្រូវបានលើកឡើង ប៉ុន្ដែ សំនួរទាំងនោះ គេនឹងមិនអាចរកឃើញចម្លើយពិតប្រាកដ
នោះទេ រហូតដល់ថ្ងៃ Apple ចេញមុខ ឧទ្ទេសនាម។

យោងទៅតាមប្រភពព័ត៌មានថ្មីបំផុត ពីក្រុមអ្នកស្រាវជ្រាវ ឱ្យដឹងថា ក្រុម​ហ៊ុន Apple មិនសូវ
ជាចាប់អារម្មណ៍ប៉ុន្មាន ក្នុងការប្រើប្រាស់អេក្រង់ប្រភេទ sapphire សម្រាប់ iPhone 6 កំណែ
4.7 inch ។ និយាយឱ្យត្រឹមត្រូវជាងនេះ គឺថា ពួកគេមិនអាចធ្វើទៅបាន ពីព្រោះតែផលិតផល
iPhone 6 ប្រើប្រាស់អេក្រង់ខ្នាតធំ និងមានចំនួនច្រើនពេក។

ឧទាហរណ៍ ប្រសិន Apple ប្រើប្រាស់អេក្រង់ sapphire សម្រាប់ iPhone 6 កំណែ 4.7 inch
ដែលនឹងត្រូវបង្ហាញខ្លួនក្នុងខែកញ្ញា នោះ វាគួរណាស់តែក្រុមហ៊ុនផ្គត់ផ្គង់ដែលជាដៃគូរបស់
Apple បញ្ជូនវត្ថុធាតុអេក្រង់នេះ មកឱ្យ Apple តាំងពីចុងខែមិថុនា ដូច្នេះ ក្រុមអ្នកវិភាគជឿថា
ប្រការដែល iPhone 6 កំណែ 4.7 inch ប្រើអេក្រង់ sapphire គឺជារឿងមិនអាចទៅរួច។ ប៉ុន្ដែ
បើសិនណាជា iPhone 6 ប្រើអេក្រង់ sapphire នោះវាប្រហែលជាកើតមានឡើងចំពោះតែ
កំណែ 5.5 inch ដែលនឹងបង្ហាញវត្តមានក្នុងខែធ្នូ ឆ្នាំ ២០១៤ ឬដើមឆ្នាំក្រោយ។

អេក្រង់ sapphire អាច​មាន​នៅ​លើ​តែ​ iPhone 6 កំណែ 5.5 inch ប៉ុន្ដែ នឹងមាន​កំណត់

យ៉ាងនេះក្ដី មុននេះ ក៏មានប្រភពព័ត៌មានគួរទុកចិត្តមួយ បានបង្ហើបឱ្យដឹងថា iPhone 6 នឹងត្រូវ​
បានបំពាក់អេក្រង់ sapphire ប៉ុន្ដែ ចំនួនមានកំណត់។ ជាងនេះ ក្រុម​ហ៊ុន Apple ក៏កំពុងតែធ្វើឱ្យ
សាធារណជន មាន​ការ​ចាប់អារម្មណ៍ច្រើនផងដែរ ទៅលើផលិតផលថ្មីមួយទៀតរបស់ខ្លួន នោះ
គឺ នាឡេកាឆ្លាតវៃ iWatch ក៏ប៉ុន្ដែ ពេលវេលាបង្ហាញខ្លួន ឬតម្លៃរបស់ឧបករណ៍នេះ នៅតែជា
រឿងអាថ៌កំបាំង ដូចអេក្រង់របស់  iPhone 6 ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Cnet


Tags: iPhone 6 sapphire