Blog បច្ចេកវិទ្យា Droidgator ទើបតែបានបង្ហោះនូវរូបភាព Board របស់ផលិតផលមួយដែលត្រូវ
បានគេចាត់ទុកថាជារបស់ iPhone 5S។ ក្នុងនោះ ការរចនាម៉ូត Board នៃឧបករណ៍នេះ ដូចស្ទើរ
តែដូចទាំងអស់ទៅនឹង iPhone 5។ តាមរយះនេះ យើងអាចសន្និដ្ឋានបានថា iPhone 5S នឹងនៅ
តែត្រូវបានបំពាក់អេក្រង់ទំហំ 4 inch Retina។
គេហទំព័រ blog នេះបានឲ្យដឹងថា chip A7 នៅក្នុងរូបភាពចចាមអារាមនិយាយខាងលើនេះ គឺជា
ប្រភេទ Quad Core ល្បឿន 1,2 GHz រួមជាមួយក្រាហ្វិក PowerVR SGX553MP4 និងRAM ទំហំ
2 GB។ ក្រៅពីនេះ យើងអាចឃើញផ្នែកមួយនៃ chip របស់ Qualcomm, អាចជា modem 4G LTE។
Wall Street Journal ក៏ទើបតែបានចុះផ្សាយព័ត៌មានមួយបានឲ្យដឹងថា Foxconn បានប្រកាសព័ត៌
មានជ្រើសរើសកម្មករថ្មីចំនួន ១ម៉ឺននាក់ ដើម្បីផ្គត់ផ្គង់សេវាកម្មផលិត iPhone ថ្មីតាំងពីចុងខែមីនា។
តាមរយះព័ត៌មានដែលបានចុះផ្សាយ នៅលើគេហទំព័រនេះ iPhone 5S នឹងមានច្រើនពណ៌ផ្សេងគ្នា
កាមេរ៉ាមានការ Upgrade (អាច 13 megapixel) និងបង្ហាញខ្លួននៅរដូវវិស្សមកាលឆ្នាំនេះ៕
ដោយ៖ សិលា
ប្រភព៖ Zng